ពីនេះ ពីនោះ
«​ដំឡូង​មូល​» សំដៅលើ​មនុស្ស​«​ឆោត និង​ល្ងង់​»
09, Jun 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សង្គម​នីមួយៗ មាន​មនុស្ស​ច្រើន​ប្រភេទ ដែល​រស់នៅក្នុង​កាលៈទេសៈ ស្ថានភាព និង​សមត្ថ​ភាពខុសៗ​គ្នា​។ ភាគច្រើន​មនុស្ស​ដែលមាន​ទេពកោសល្យ នោះគេ​ជា «​មនុស្ស​ពូកែ និង​ឆ្លាត​» តែ​ផ្ទុយទៅវិញ មនុស្ស​ឆោត​ខ្លៅ អសមត្ថភាព ល្ងង់ គឺជា​ប្រភេទ «​មនុស្ស​ដំឡូង​មូល​»​។ ជាក់ស្តែង​មនុស្ស​ដំឡូង​មូល ជា​មនុស្ស​ដែល​គេ​ប្រើ​ទៅណា ទៅ​ហ្នឹង ឲ្យ​ធ្វើ​អ្វី គឺ​ធ្វើ​ហ្នឹង​។



​តើ​មនុស្ស​ដំឡូង​មូល មាន​លក្ខណៈ​ដូចម្តេច​? តាម​ការបកស្រាយ​រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត «​មនុស្ស​ដំឡូង​មូល​» សំដៅលើ​មនុស្ស​ដែល​ល្ងង់​សុទ្ធសាធ អត់​មានចំណេះដឹង​ក្នុង​ខ្លួន អត់​មានការ​ត្រិះរិះ​ល្អិតល្អន់​។ ពាក្យ​នេះ ត្រូវបាន​គេ​និយម​យកមកប្រើ​តាំងពី​ទសវត្សរ៍​៩០ រួច​បន្ត​រហូតមកដល់​បច្ចុប្បន្ន​ផងដែរ​។ ហេតុអ្វី​បានជា​គេ​ប្រៀបធៀប​មនុស្ស​ទៅនឹង​ដំឡូង​មូល​? ព្រោះ​គេ​យល់ថា «​ដំឡូង​មូល​» វា​ងាយស្រួល​នឹង​បង្វិល គ្រលែង គប់ រំកិល ទៅ​ទីណា​ក៏បាន​។ ដូច្នេះហើយ​គេ​ប្រៀបធៀប​មនុស្ស​នឹង​ដំឡូង​មូល ដែល​ចាំតែ​គេ​ប្រើ តាមតែ​ចិត្ត​។​

​មនុស្ស​ដែលជា​ប្រភេទ​ដំឡូង​មូល តែង​បង្ហាញ​ពីស​កម្ម​ភាពមិនប្រក្រតី សំដី​ប្លែក សួរ​ដដែលៗ ឆាប់​ជឿ​ងប់​ង​ល់ ឆាប់​សម្រេចចិត្ត និង​អារកាត់​លឿន ជាដើម​។ មនុស្ស​ប្រភេទ​នេះ ពុំ​សូវ​មាន​ឥទ្ធិពល​នៅក្នុង​សង្គម​ឡើយ និង​ស្ថិតនៅក្រោម​ការគាបសង្កត់ និង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ពី​អ្នកដទៃ​ជាជាង​ការគ្រប់គ្រង​ជំហរ​របស់​ខ្លួនឯង​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com