អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ អាន់​ឆ័​រ ចាប់​រង្វាន់​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​ចំនួន​១៥​រង្វាន់ លើក​ទី​២ នៅ​ថ្ងៃអាទិត្យ​នេះ​
07, Jun 2018 , 3:56 pm        
រូបភាព
ដោយ:
​ថ្ងៃអាទិត្យ​ទី ១០ ខែមិថុនា​ខាងមុខនេះ ស្រា​បៀ អាន​ឆ័​រ នឹង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​២ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​លាភ​មង្គល ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ដែល​បាន​ជាវ​ស្រា​បៀ អាន់​ឆ័​រ សម្រាប់​ទទួលភ្ញៀវ​កិត្តិយស ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​

​កម្មវិធី Anchor Fun Zone  មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨-១០​យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ និង​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន    ទស្សនិកជន ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប​ដូចជា លោក ខេ​មរះ សេរី​មន្ត ក្រុម N-TICK K-POP និង កញ្ញា ពេជ្រ សោភា​។​

​កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀ អាន់​ឆ័​រ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ ការចាប់​រង្វាន់​លើក​ទី​២​នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ ទៅកាន់​កោះ​សាមុយ ប្រទេស​ថៃ ចំនួន​១៥ រង្វាន់ ជូន​គូ​ស្វាមីភរិយា​ថ្មី ដែលមាន​មហា​សំណាង​។​







​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ ជា​ម្ចាស់​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​? សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com