អត្ថបទពាណិជ្ជកម្ម
ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់​របស់​អតិថិជន​កម្ចី អេ អឹម ខេ កើនឡើង​ជាង​៨០​ភាគរយ
07, Jun 2018 , 5:06 pm        
រូបភាព
​យោងតាម​របាយការណ៍​ហរិញ្ញវត្ថុ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ មាន​អតិថិជន​ជាង ២៨​ម៉ឺន​នាក់ ដែល​ស្មើនឹង​ជាង​៨០​ភាគរយ នៃ​អតិថិជន​កម្ចី អេ អឹម ខេ ទាំងអស់ ដែល​កំពុង​ប្រើប្រាស់ សេវា​ធានារ៉ាប់រង​សុខភាព​ខ្នាតតូច​លើ​សុខភាព និង​គ្រោះថ្នាក់​។

​អេ អឹម ខេ បានចាប់ផ្តើម​សហការ​ជាមួយ​ក្រុមហ៊ុន ធានារ៉ាប់រង​ហ្វ​ត​តេ ដើម្បី​ផ្តល់​សេវា​ធានារ៉ាប់រង​ខ្នាតតូច​ដល់​អតិថិជន កម្ចី​តាំងពី​ឆ្នាំ​២០១៤​ម្ល៉េះ​។ គោលបំណង​សំខាន់បំផុត​នោះ គឺ​ដើម្បី​ជួយ​ការពារ​ហានិភ័យ​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ នៅក្នុង​គ្រួសារ​អតិថិជន​របស់ខ្លួន​។ បើ​គិត​ត្រឹម​ចុងឆ្នាំ​២០១៤ មាន​អតិថិជន​ត្រឹមតែ​ជិត​១​ម៉ឺន​នាក់​ប៉ុណ្ណោះ គឺ​ស្មើ​ប្រមាណ​ជា​៣​ភាគរយ ដែល​បាន​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់​។ 

​ចំនួន​អ្នកប្រើប្រាស់​មានការ​កើនឡើង​ជា​បន្តបន្ទាប់ គួរ​ឲ្យ​កត់សម្គាល់​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ រហូតដល់​ជិត ១៣​ម៉ឺន​នាក់ ពោលគឺ​កើន​ប្រមាណ​ជា ៣៨​ភាគរយ នៅក្នុង​ឆ្នាំ​២០១៥ និង​ជាង​១៨​ម៉ឺន​នាក់ ស្មើ​ប្រមាណ​ជា ៥២​ភាគរយ នៅក្នុង​ឆ្នាំ​២០១៦ ហើយ​បន្ត​កើនឡើង​រហូតដល់​២៨​ម៉ឺន​នាក់ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨  ដែល​ស្មើ​និង​ជាង​៨០ ភាគរយ នៃ​អតិថិជន​កម្ចី​សរុប​។ ការកើនឡើង នៃ​ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​ខ្នាតតូច​នេះ គឺជា​សញ្ញាណ​មួយ​វិជ្ជមាន ដែល​សបញ្ជាក់​ឲ្យ​ឃើញថា អតិថិជន អេ អឹ ខេ បច្ចុប្បន្ន ចាប់ផ្តើម​យល់ដឹង​ច្រើន​ពី​ការគ្រប់គ្រង និង​ការពារ​បញ្ហា​ហិរញ្ញវត្ថុ​នៅក្នុង​គ្រួសារ ដែលជា​កត្តា​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់ កាន់តែ​ប្រសើរឡើង​ផងដែរ​។​

​លោក សួន ពិសី ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ អឹម ខេ បានបញ្ជាក់​ដូច្នេះ​ថា ៖«​គ្មាន​នរណាម្នាក់ អាច​ទាយ​ដឹង​មុន​ថា វា​នឹង​មានរឿង​អ្វី​កើតឡើង​ចំពោះ​ខ្លួនឯង ឬ​សមាជិកគ្រួសារ​ណា​ម្នាក់​ឡើយ​។  ប្រសិនបើ​អតិថិជន​មាន​សេវា​ធានារ៉ាប់រង នោះ​វា​ពិតជា​អាចជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ សម្រាប់​ការ​ថ្លៃ​ព្យាបាល មិនចាំបាច់​ខ្ចីបុល​គេ ឬ​លក់​ទ្រព្យសម្បត្តិ​មានតម្លៃ នៅក្នុង​ផ្ទះ ដើម្បី​ដោះស្រាយ​ថ្លៃ​ព្យាបាល ក្នុងករណី​មាន​ជំងឺ ឬ​ជួប​គ្រោះថ្នាក់​ណាមួយ​នោះទេ​»​។​

​ជាមួយគ្នា​នោះដែរ លោក នី លី​ហួង នាយក​ក្រុមហ៊ុន និង​អ្នកជំនាញ របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ ម៉ា​យ​ក្រូ​អ៊ិន​សួ​រឹ​នស៍ បាន​បន្ថែមថា​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ ម៉ា​យ​ក្រូ​អ៊ី​ន​សួ​រឹន​ស៍ បាន​សិក្សា​ពី​តម្រូវការ និង​ជីវភាព​ប្រជាជន​គ្រប់​ជ្រុងជ្រោយ រហូត​ឈានដល់​ការកំណត់​តម្លៃ​មួយ​សមរម្យ ដែល​អាច​ឲ្យ​ប្រជាជន​ទូទៅ មានលទ្ធភាព​ប្រើប្រាស់​សេវា​កម្មនេះ​។ លោក នី លី​ហួង  បញ្ជាក់ថា​៖«​ប្រជាជន អាចមាន​លទ្ធភាព​ប្រើប្រាស់​សេវា​សុខភាព នៅ​តា​មន្ទីរពេទ្យ នៅក្នុង​តំបន់​រស់នៅ​របស់​ពួកគាត់​បាន​ផងដែរ​។ ជាទូទៅ ការចំណាយ​លើ​ថ្លៃ​សេវា​ធានារ៉ាប់រង​នេះ គឺ​មិន​ដល់​១០០​រៀល​ផង ក្នុង​មួយថ្ងៃ​សម្រាប់​ការធានា​ពេញ​១​ឆ្នាំ ក្នុង​សមាជិក​ម្នាក់​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ការទិញ​សេវា​ធានារ៉ាប់រង​ខ្នាតតូច​នេះ គឺ​សម្រាប់តែ​អតិ​ថ​ជនក​ម្ចី អេ អឹម ខេ ប៉ុណ្ណោះ ហើយ​កញ្ចប់​អត្ថប្រយោជន៍​ពី​ការទិញ​សេវា​ធានារ៉ាប់រង​រួមមាន​ដូចជា ប្រាក់ឧបត្ថម្ភ​ថ្លៃ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ ២​ម៉ឺន​រៀល ក្នុង​១​ថ្ងៃ​។ ប្រាក់ឧបត្ថម្ភ​ថ្លៃ​វះកាត់​អតិបរមា​ដល់ ៦០​ម៉ឺន​រៀល​ក្នុង​១​ករណី​។ ប្រាក់ឧបត្ថម្ភ​ពិការភាព​ដោយសារ​គ្រោះថ្នាក់​រហូតដល់ ២ ទៅ ៣​លាន​រៀល​។ ប្រាក់ឧបត្ថម្ភ​មរណភាព ដែល​បណ្តាលមកពី​ជំងឺ​រហូតដល់ ៦០​ម៉ឺន​រៀល និង​ប្រាក់ឧបត្ថម្ភ​មរណភាព​ដែល​បណ្តាលមកពី​គ្រោះថ្នាក់​ចាប់ពី ៦.៦០០.០០០​រៀល ដល់ ៧.៦០០.០០០​រៀល ផងដែរ​៕




© រក្សាសិទ្ធិដោយ thmeythmey.com