ពីនេះ ពីនោះ
អត្ថបទពាណិជ្ជកម្ម
តាម​ជំនឿ​, គេ​គិតថា ការទិញ​សម្ភារ​សម្រាប់​ទារក​មុន​ថ្ងៃ​«​ឆ្លងទន្លេ​»​ជា​ប្រផ្នូល​មិនល្អ​, ត្រូវ​ឬ​ខុស​?
08, Jun 2018 , 2:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មួយ​ហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​គិតថា គេ​មិនត្រូវ​ទិញ​សម្ភារ​សម្រាប់​ទារក​មុន​ថ្ងៃ​«​ឆ្លងទន្លេ​» ឡើយ ព្រោះ​ការទិញ​ត្រៀម​ទុកជាមុន​យ៉ាង​ដ​ច្នេះ​អាច​នាំ​ឲ្យ​មាន​«​ទុក្ខ​»​ដល់​ទារក​ទៅវិញ ឬ​អាច​និយាយ​សាមញ្ញ​ថា ទារក​នោះ​អាច​នឹង​បាត់​បង់ជីវិត​។​ល​។ តើ​ការគិត​នេះ​ត្រូវ​ឬ​ខុស​?

​ពេលខ្លះ ជំនឿ គឺ​គ្មាន​ហេតុ និង​ផល​ឡើយ​។ គេ​មិនដឹងថា ជំនឿ គឺជា​ការគិត​ខុស ឬ​ត្រូវ​ឡើយ ព្រោះ គេ​មិនអាច​មើលឃើញ ហើយ​វា​មិនមែនជា​វិទ្យាសាស្ត្រ​ពិត​។ ជំនឿ គឺជា​យល់ឃើញ និង​និយាយ​តៗ​គ្នា​។ អ្នកខ្លះ​ជឿ និង​អ្នក​ខ្លះទៀត​មិន​ជឿ​ឡើយ​។ អ្នក​ដែល​ជឿ​ច្រើន​និយាយថា បើ​គ្រាន់តែ​ជឿ វា​មិន​ខាត​អ្វី​ឡើយ​។ តែ​សម្រាប់​អ្នក​មិន​ជឿ​វិញ ពួកគេ​ច្រើន​និយាយថា ជឿ​គ្មាន​ហេតុផល​។

​ងា​យមក​ប្រធានបទ​ដែល​សួរថា តើ​ការទិញ​សម្ភារ​សម្រាប់​ទារក​មុនពេល​កើត តើ​ជា​ប្រផ្នូល​មិនល្អ​សម្រាប់​ទារក​ឬ​?
​អ្នក​ជំនឿ​ពិតជា​គិត​ដូច្នេះ​។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ​និយម​វិញ ពួកគេ​គិតថា ទង្វើ​នេះ គឺជា​ការត្រៀម​កិច្ចការ​ដ៏​ត្រឹមត្រូវ​របស់​អាណាព្យាបាល ព្រោះ គ្មាន​នរណា​ដឹង​ថ្ងៃ​«​ឆ្លងទន្លេ​»​ឲ្យ​ពិតប្រាកដ​ឡើយ​។ ប្រសិនបើ​ឪពុកម្តាយ​គ្មាន​ត្រៀម​អ្វី​ទាំងអស់ ហើយ​បើ​ទារក​ត្រូវ​កើត​ភ្លាម តើ​ទារ​កមានអ្វី​នឹង​ការពារ​ខ្លួន​?



​អ្នកវិទ្យាសាស្ត្រ​និយម​អត្ថាធិប្បាយ​ថា ជំនឿ គឺជា​រឿង​មួយ​។ ប៉ុន្តែ អាណាព្យាបាល គួរតែរៀបចំ​កញ្ចប់​ស​ម្ភា​រ​សម្រាប់​ទារក​ដែល​នឹង​កើត​នៅ​ថ្ងៃ​ខាងមុខនេះ​។ ត្រៀម​សម្ភារ​គ្រប់គ្រាន់ គឺជា​ការគិត​ត្រឹមត្រូវ​ជាង​ការជឿ​លើ​អ្វីដែល​គេ​មើលមិនឃើញ​។

(​អត្ថបទ​ខាងលើ​ជួយ​ឧ​ត្ត​ម្ភ​ដោយ​ហាង​ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត (Baby Outlet)​។ Baby Outlet គឺជា​ហាង​លក់​ផលិតផល​សម្រាប់​កុមារ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​ដ៏​ធំ​ជា​គេ​បង្អស់​នៅ​កម្ពុជា​ដែលមាន​ទំនិញ​ជាង​១​ម៉ឺន​មុខ​។ ទំនិញ​ទាំងអស់នេះ នាំចូល​មកពី​ជាង​៤០​ប្រទេស​ជាមួយ​តម្លៃ​សមរម្យ​។ សូមបញ្ជាក់ថា ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មាន​បី​សាខា​៖ សាខា​ទី​១, សាខា​ទួលគោក មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ ទំនាក់ទំនង​៖ ០១៧ ២២២ ៩៧៨ ។ សាខា​ទី​២, សាខា​កម្ពុជា​ក្រោម មាន​ទីតាំង​ស្ថិ​ន​នៅក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម​។ ទំនាក់ទំនង​៖ ០១៧ ៨៨៦ ៦៨៥ និង​សាខា​ទី​៣, សា​ខាង​វិមានឯករាជ្យ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ខាងត្បូង​វិមាន​ឯ​រាជ្យ​។ ទំនាក់ទំនង​៖ ០១៧ ៨៨៨ ២៩២៕






© រក្សាសិទ្ធិដោយ thmeythmey.com