ជាតិ
សម្តេច ហ៊ុន សែន នឹង​ធ្វើជា​ប្រធាន នៃ​កិច្ចប្រជុំ​កំពូល CLMV ដែល​រៀបចំ​នៅ​ប្រទេស​ថៃ​
10, Jun 2018 , 9:59 am        
រូបភាព
សម្តេច ហ៊ុន សែន ចាប់ជាមួយលោក Panyarak Poolthup ឯក​​អគ្គ​​រាជទូត​​ប្រទេស​​ថៃ។ រូបពី​​​ទំព័រ​​ហ្វេ​​សបុ​​​ករបស់​​​សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ចាប់ជាមួយលោក Panyarak Poolthup ឯក​​អគ្គ​​រាជទូត​​ប្រទេស​​ថៃ។ រូបពី​​​ទំព័រ​​ហ្វេ​​សបុ​​​ករបស់​​​សម្តេច ហ៊ុន សែន
​កម្ពុជា​-​ថៃ ត្រៀម​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៥-១៦ ខែមិថុនា ឆ្នាំ​២១០៨​។


​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​កម្ពុ​ជា ដំណើរ​ទស្សនកិច្ច​សម្តេច ហ៊ុន សែន គឺ​ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល​លើក​ទី​៨ របស់ ACMECS (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy) ហើយ​ប្រមុខ​រដ្ឋាភិបាល​ក​ម្បុ​ជា នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៩ របស់ CLMV (Cambodia-Lao PDR-Myanmar and Vietnam) ដែល​ប្រព្រឹត្តឡើង នៅ​ថ្ងៃទី​១៥-១៦ ខែមិថុនា ឆ្នាំ​២១០៨ ក្នុងប្រទេស​ថៃ ។ 
 
​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក Panyarak Poolthup ឯកអគ្គរាជទូត​ប្រទេស​ថៃ បាន​ពិភាក្សាគ្នា អំពី​ការរៀបចំ សម្រាប់​អញ្ជើញ​ចូលរួម​របស់ សម្តេច ហ៊ុន សែន ទៅកាន់​ប្រទេស​ថៃ នាពេលខាងមុខ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប​ខាងលើ បាន​ឲ្យ​ដឹងថា លោក ប្រាក់ សុខុន និង លោក Panyarak Poolthup ក៏បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា លើ​ផ្នែក​ទំនាក់ទំនង​នយោបាយ  ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្នែក​អប់រំ នៅក្នុង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​។ 
 
​ប្រភព​ដដែល បាន​បញ្ជាក់ថា ផ្នែក​ពាណិជ្ជកម្ម រវាង​ប្រតិ​ប​ត្ត​ការ​ប្រទេស​ទាំងពីរ  មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​បរិ​មាណនៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម រហូត​ជាង ៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧៕

Tag:
 ឯកអគ្គរាជទូត​
  ប្រាក់ សុខុន​
© រក្សាសិទ្ធិដោយ thmeythmey.com