ពីនេះ ពីនោះ
«បប៉ាច់បប៉ោច», «ប៉បាច់ប៉បោច» ឬ«ប៉ប៉ាច់ប៉ប៉ោច» មួយណាត្រូវជាង?
× វចនានុក្រុមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលគួរសរសេរគឺ «ប៉ប៉ាច់ប៉ប៉ោច» មានន័យថា ពោលប៉ាច់ៗប៉ោចៗ, និយាយប៉ប៉ាច់ប៉ប៉ោចដូចនឹងសត្វល្វាចេក។ «ប៉ប៉ាច់ប៉ប៉ោច» ជាគុណនាម សម្តីប៉ប៉ាច់ប៉ប៉ោច, និយាយមិនដាច់សូរ ឬមិនដាច់ពីមាត់។
Tag:
ពន្យល់ពាក្យ
ប៉ប៉ាច់ប៉ប៉ោច
© រក្សាសិទ្ធិដោយ thmeythmey.com