ជាតិ
អាជ្ញាធរកម្ទេចចំណីអាហារគីមី និងខូចគុណភាពជាង១០០តោន
× ផលិតផលចំណីអាហារខូចគុណភាពជាង១០០តោន ត្រូវបានកម្ទេចចោល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ។
ផលិតផលទាំងនោះ គឺមានផ្ទុកធាតុគីមី ដែលប៉ះពាល់ដល់សុខភាព។ សមត្ថកិច្ចចម្រុះនៃនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) បានបង្ក្រាប និងរឹបអូសផលិតផលខូចគុណភាពទាំងនោះពីជនល្មើស ដែលស្តុកទុក ផលិត និងចែកចាយដោយខុសច្បាប់នាពេលកន្លងមក។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក. រួមទាំងថ្នាក់ដឹកនាំនៃក្រសួងនានា តំណាងអង្គទូតមួយចំនួនប្រចាំនៅកម្ពុជា ស្ថាប័នតុលាការ និងភាគីពាក់ព័ន្ធផ្សេងទៀត នឹងចូលរួមក្នុងពិធីកម្ទេចផលិតផលខូចគុណភាពទាំងនោះ ដែលរៀបចំឡើងនៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com