អត្ថបទពាណិជ្ជកម្ម
តើ​ក្មេង​គួរ​ចាប់ផ្តើម​រៀន​ភាសាបរទេស នៅ​អាយុ​ប៉ុន្មាន​ទើប​ល្អ​?
16, Jun 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​បច្ចុប្បន្ន​និន្នាការ​បញ្ជូន​បុត្រ​ធីតា​តូចៗ ទៅ​រៀន ភាសាបរទេស ដូចជា​អង់គ្លេស ចិន បារាំង​ជាដើម មាន​កាន់តែច្រើន ពិសេស​នៅ​រាជធានី​ភ្នំពេញ​។ ទាក់ទង​នឹង​បញ្ហា​នេះ ឪពុកម្តាយ​មួយចំនួន​យល់ថា គួរតែ​ឲ្យ​កូន បាន​ចេះដឹង​ភាសា​ខ្មែរ​ជាមុនសិន មុននឹង​ឲ្យ​កុមារ​រៀន​ភាសាបរទេស​ផ្សេងទៀត ខណៈ​ឪពុកម្តាយ​ខ្លះទៀត ឲ្យ​កូន​ចូល​ថ្នាក់រៀន​ភាសា​ខ្មែរ និង​ភាសាបរទេស​តំណាលគ្នា​។​

​ពាក់ព័ន្ធ​រឿងនេះ លោក កែវ ឡង់ឌី អគ្គនាយក​ហាង​លក់ទំនិញ​កុមារ Baby Outlet ដែលជា​ហាង​លក់​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ធំ​ជា​គេ​បង្អស់​នៅ​កម្ពុជា និង​ធ្លាប់មាន​ពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​អប់រំ បញ្ជាក់ថា  ការ​ឲ្យ​កុមារ​ចូលរៀន​ភាសាបរទេស តាំងពីក្មេង​ធ្វើ​ឲ្យ​ក្មេងៗ​កាន់តែ​ឆ្លាត​វៃ ហើយ​គាត់​មានឱកាស​ចាប់យក​ភាសា​មួយទៀត ដែល​មិនមែនជា​ភាសា​កំណើត​របស់គាត់​បាន​លឿន​។ បើតាម​អគ្គនាយក​ហាង​Baby Outlet ដដែល អាយុ​ស្តង់ដា ដែល​ក្មេង​គួរតែ​ចាប់ផ្តើម​រៀន គឺ​នៅ​អាយុ​៣​ឆ្នាំ ប៉ុន្តែ​ឪពុកម្តាយ ឬ​អាណាព្យាបាល អាច​បញ្ជូន​កូនៗ​ពួកគាត់ ឲ្យ​ចូលរៀន​មុន​អាយុ​៣​ឆ្នាំ ឬ​ចូលរៀន​លឿន​តាម​លទ្ធភាព​ក៏បាន​ដែរ​។ 

​លោក កែវ ឡង់ឌី ពន្យល់​បន្ថែម​ដូច្នេះ​៖«​កាលដែល​ឲ្យ​ពួកគាត់​រៀន​ភាសាបរទេស មិនមែន​ដើម្បី​បំភ្លេច​ភាសា​កំណើត​នោះទេ ប៉ុន្តែ​រៀន​ដើម្បី​ស្វែងយល់​ពី​ទំនៀមទម្លាប់​ប្រពៃណី​របស់​ប្រទេស​ដែលជា​ដើម​ភាសា​ហ្នឹង​។ អ៊ីចឹង​ជាទូទៅ ក្មេង​ដែល​បាន​រៀន​ពីរ​ភាសា ឬ​លើសពី​ពីរ​ភាសា ពួកគាត់​មានគំនិត និង​ចំណេះ​ទូលំទូលាយ និង​មាន​ភាពឆ្លាសវៃ​ជាង និង​ចេះ​ប្រៀបធៀប ជាង​ក្មេង​ដែល​រៀន​តែមួយ ភាសា​»​។

​ទន្ទឹមនឹងនេះ លោក កែវ ឡង់ឌី ក៏​លើកទឹកចិត្ត ឲ្យ​ឪពុកម្តាយ​ដែល​ចេះ​ភាសា​ផ្សេង ក្រៅតែពី​ភាសា​កំណើត ឲ្យ​ឧស្សាហ៍​និយាយ​លេង​ជាមួយ​កូនៗ​ដែរ ដើម្បី​ឲ្យ​ពួកគេ​បាន​សាំ​នឹង​ភាសា​ថ្មី​មួយទៀត ដែល​មិនមែនជា​ភាសា​កំណើត​របស់ខ្លួន​នោះ​។

Baby Outlet ហាង​លក់​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ធំ​ជា​គេ​បង្អស់​នៅ​កម្ពុជា​។ ទំនាក់ទំនង​លេខ​ទូរ​សព្ទ​លេខ 017 222 978, 017 886 685 និង​លេខ 017 888 292 ៕


© រក្សាសិទ្ធិដោយ thmeythmey.com