ជាតិ
​សម្តេច ហ៊ុន សែន ប្រកាស​គោរមងារ​វិទ្យាសាស្ត្រ និង​កិត្តិយស ដល់​ឥស្សរជន​៨​រូប ជា​ផ្លូវការ
19, Jun 2018 , 7:19 pm        
រូបភាព
រូបភាព បានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
រូបភាព បានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​គោរមងារ​វិទ្យាសាស្ត្រ និង​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ផ្លូវការ ដល់​ឥស្សរជន​៨​រូប ក្នុង​ជួ​រដ្ឋាភិបាល  នៅ​វិមាន​សន្តិភាព ។



​ឥស្សរជន​ទាំង​៨​រូប ដែល​ទទួលបាន​គោរមងារ​វិទ្យាសាស្ត្រ និង​កិត្តិយស​ជា​ផ្លូវការ រួមមាន លោក    អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ   ទទួល​គោរមងារ​វិទ្យាសាស្ត្រ  ជា «​អគ្គបណ្ឌិត​សភាចា​រ្យ​»​។​

​លោក ​គាត ឈន់ ប្រធានកិត្តិយស ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ទទួល​គោរមងារ​កិត្តិយស​ជា «​កិត្តិ​បរិរក្ស​បណ្ឌិត​»​។​

​លោកស្រី ម៉ែន សំអន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា ទទួល​គោរមងារ​ជា «​កិត្តិ​សង្គហ​បណ្ឌិត​» ។​

​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ទទួល​គោរមងារ​កិត្តិយស​ជា «​កិត្តិ​នីតិកោសល​បណ្ឌិត​» ។

​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទទួល​គោរមងារ​កិត្តិយស​ជា «​កិ​តិ្ត​សេដ្ឋា​បណ្ឌិត​»​។​

​លោក នេ​ត បា​រ៉ុ​ម  លោក ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក   ណាត ប៊ុន​រឿន រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទទួល​គោរមងារ​វិទ្យាសាស្ត្រ​ជា «​បណ្ឌិតសភា​ចា​រ្យ​» ៕


Tag:
 គោរមងារ
© រក្សាសិទ្ធិដោយ thmeythmey.com