FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ព័រទុយហ្គាល់ អ៊ុយរូហ្គាយ និងអេស្ប៉ាញ ជាក្រុមមានប្រៀបនៅយប់នេះ? កីឡាករនៃក្រុមទាំង៦សម្រាប់ជំនួបយប់នេះ។ រូបថត Getty Images
× ការប្រកួត FIFA World Cup 2018 ឈានដល់ជំនួបលើកទីពីរនៅក្នុងពូលហើយ ដោយចាប់ផ្តើមពីជំនួបរវាងម្ចាស់ផ្ទះរុស្ស៊ី និងអេហ្ស៊ីប កាលពីយប់មិញ។ នៅរាត្រីថ្ងៃពុធនេះ ព័រទុយហ្គាល់ជួបម៉ារ៉ុកសម្រាប់ជំនួបពូល B មុនអ៊ុយរូហ្គាយ ប៉ះ អារ៉ាប៊ីសាអូឌីត នៅក្នុងពូល A។ ឈានចូលថ្ងៃពុធ អ៊ីរ៉ង់តទល់ជាមួយអេស្ប៉ាញសម្រាប់ជំនួបមួយគូទៀតនៅក្នុងពូល B។
ព័រទុយហ្គាល់ ជួប ម៉ារ៉ុក ម៉ោង៧ល្ងាចនៅកីឡដ្ឋាន Luzhniki Stadium
ក្រុមទាំងពីរមានអារម្មណ៍ខុសពីគ្នាដាច់ស្រឡះកាលពីជំនួបជើងទីមួយក្នុងពូល B។ នៅចុងម៉ោង Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីបី (Hat-trick) តាមស្មើ ៣-៣ ជាមួយអេស្ប៉ាញ ប៉ុន្តែចុងម៉ោងដូចគ្នា Aziz Bouhaddouz បានភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯង ដែលនាំឲ្យអ៊ីរ៉ង់ឈ្នះ ១-០។
ព័រទុយហ្គាល់គឺជាក្រុមដែលមានប្រៀបខ្លាំង ប៉ុន្តែម៉ារ៉ុកជឿថា ប្រវត្តិសាស្ត្រអាចកើតឡើងសម្រាប់ពួកគេ ដែលធ្លាប់បានបំបាក់ក្រុមខ្លាំងអឺរ៉ុបមួយនេះ ក្នុងលទ្ធផល ៣-១ នាព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨៦ នៅទឹកដីម៉ិកស៊ិក។
កីឡាករដែលអាចជាប់ជម្រើសដំបូង៖
-ព័រទុយហ្គាល់: Rui Patricio; Cedric, Pepe, Jose Fonte, Raphael Guerreiro; William, Joao Moutinho, Bernardo Silva, Joao Mario; Andre Silva, Cristiano Ronaldo
-ម៉ារ៉ុក: Monir El Kajoui; Achraf Hakimi, Ghanem Saiss, Mehdi Benatia, Hamza Mendyl; Karim El Ahmadi, Hakim Ziyach, Mbark Boussoufa, Younes Belhanda, Noureddine Amrabat; Khalid Boutaib។
អ៊ុយរូហ្គាយ ជួប អារ៉ាប៊ីសាអូឌីត ម៉ោង១០យប់នៅកីឡដ្ឋាន Rostov Arena
Luis Suarez នឹងក្លាយកីឡាករទី៦ ដែលចូលលេង១០០លើកឲ្យក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។ ប្រសិនបើទទួលបានជ័យជម្នះ ក្រុមអាមេរិកខាងត្បូងមួយនេះ នឹងទទួលបានកៅអីឆ្ពោះទៅកាន់វគ្គ១៦ក្រុមចុងក្រោយ៣លើកជាប់គ្នា។ អារ៉ាប៊ីសាអូឌីត ត្រូវការប្រឹងប្រែងឲ្យបានខ្លាំងដើម្បីទទួលបានជ័យជម្នះនៅ World Cup ជាលើកដំបូងសម្រាប់រយៈពេល២៤ឆ្នាំចុងក្រោយ។ បើបរាជ័យ ពួកគេត្រូវហាលអាវដោយស្វ័យប្រវត្តិនៅពូល A ជាមួយអេហ្ស៊ីប។
កីឡាករដែលអាចជាប់ជម្រើសដំបូង៖
-អ៊ុយរូហ្គាយ: Fernando Muslera; Guillermo Varela, Jose Maria Gimenez, Diego Godin, Martin Caceres; Nahitan Nandez, Matias Vecino, Rodrigo Bentancur, Cristian Rodriguez; Luis Suarez, Edinson Cavani
-អារ៉ាប៊ីសាអូឌីត: Mohammed Alowais; Mohammed Alburayk, Osama Hawsawi, Ali Albulayhi, Yasser Alshahrani; Salem Aldawsari, Abdullah Otayf, Salman Alfaraj, Taiseer Aljassam, Yahia Alshehri; Fahad Almuwallad។
អ៊ីរ៉ង់ ជួប អេស្ប៉ាញ ម៉ោង១យប់នៅកីឡដ្ឋាន Kazan Arena
អ៊ីរ៉ង់កំពូលឈរលើកំពូលតារាងនៃពូល B បន្ទាប់ពីឈ្នះការប្រកួត World Cup ជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៩៨មក ហើយពួកគេត្រូវព្យាយាមបន្ថែមទៀត បើទោះបីជាត្រូវតទល់ជាមួយក្រុមខ្លាំងក៏ដោយ។ សម្រាប់អេស្ប៉ាញ លោក Fernando Hierro នឹងដឹកនាំការប្រកួតលើកទីពីររបស់ខ្លួនតែប៉ុណ្ណោះ ដោយរំពឹងថា Diego Costa បន្តស៊ុតបញ្ចូលទី ហើយអ្នកចាំទី David de Gea នឹងមិនថ្លោះធ្លោយទៀតនោះឡើយ។
កីឡាករដែលអាចជាប់ជម្រើសដំបូង៖
-អ៊ីរ៉ង់: Ali Beiranvand; Ramin Rezaeian, Morteza Pouraliganji, Pejman Montazeri; Masoud Shojaei, Saeid Ezatolahi, Ehsan Haji Safi, Omid Ebrahimi; Vahid Amiri, Sardar Azmoun, Alireza Jahanbakhsh
-អេស្ប៉ាញ: David de Gea; Jordi Alba, Sergio Ramos, Gerard Pique, Nacho; Sergio Busquets, Thiago Alcantara , Andres Iniesta, Isco, David Silva; Diego Costa៕
Tag:
FIFA World Cup
GroupA
GroupB
© រក្សាសិទ្ធិដោយ thmeythmey.com