ជាតិ
EuroCham រៀបចំ Breakfast Talk ពិភាក្សា​អំពី​សុវត្ថិភាព​អ៊ីនធឺណិត​
20, Jun 2018 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច​នៅពេល​វេ​ប​សាយ ឬ​ក្រុមហ៊ុន​ទាំងមូល​របស់​អ្នក​ត្រូវបាន​ចោរ​អ៊ីនធឺណិត​គ្រប់គ្រង​? តើ​អ្នកត្រូវការ​ឧបករណ៍ ឬ​សមត្ថភាព​បុគ្គលិក​កម្រិត​ណា​ដើម្បី​អាចជួយ​លោកអ្នក​ក្នុង​ការធានា​សុវត្ថិភាព​អ៊ីនធឺណិត​? ឬក៏​លោកអ្នក​អាចមាន​សំណួរ​ផ្សេង​ពីនេះ​ក៏បាន​។ ប៉ុន្តែ​ដើម្បី​ទទួលបាន​ចម្លើយ និង​អនុសាសន៍​នានា​ពី​អ្នកជំនាញ​អន្តរជាតិ លោកអ្នក​ត្រូវ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​មួយ​ដែល​រៀបចំ​ដោយ​សភាព​ពាណិជ្ជកម្ម​អឺរ៉ុប ((EuroCham) ប្រចាំ​កម្ពុជា នៅ​សណ្ឋាគារ Raffles Le Royal​។​



​ការពិភាក្សា​ស្តីពី​សុវត្ថិភាព​អ៊ីនធឺណិត (Cyber Security) នឹងត្រូវ​ប្រព្រឹត្ត​ទៅក្នុង​កម្មវិធី Breakfast Talk របស់ EuroCham ដែល​នឹង​ចាប់ផ្តើម​ពី​ម៉ោង​៧​កន្លះ​ព្រឹក​នៅ​ថ្ងៃទី​២១​ខែមិថុនា​។ អ្នកចូលរួម​តម្រូវ​ឲ្យ​បង់​ថវិកា​១៥​ដុល្លារ​សម្រាប់​អ្នក​ដែលជា​សមាជិកសភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​២៥​ដុល្លារ​សម្រាប់​អ្នក​ដែល​ពុំមែន​ជា​សមាជិក​។

​លោក Pinyo Treepetcharaporn មកពី​ក្រុមហ៊ុន Deloitte, លោក Fernando Serto មកពី​ក្រុមហ៊ុន Akamai និង​លោក អ៊ូ ផាន់​ណា​រិ​ទ្ធ តំណាង​មកពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​សុទ្ធតែជា​អ្នកមាន​ពិសោធន៍​ជាង​១០​ឆ្នាំ​លើ​វិស័យ​សុវត្ថិភាព​អ៊ីនធឺណិត​នេះ គឺជា​វាគ្មិន​ដែល​នឹងធ្វើ​បទ​បង្ហាញ និង​ឆ្លើយ​រាល់​សំណួរ​របស់​អ្នកចូលរួម​នៅក្នុង​កិច្ចពិភាក្សា​នោះ​។​

​ជា​ញឹកញាប់ សភាពាណិជ្ជកម្ម​អឺរ៉ុប EuroCham ប្រចាំ​កម្ពុជា​តែង​រៀបចំ​កម្មវិធី Breakfast Talk ដើម្បី​លើកយក​ប្រធានបទ និង​ពិសោធន៍​នៃ​បញ្ហា​អ្វីមួយ​ដើម្បី​ចែករំលែក​ដល់​សាធារណជន​៕


Tag:
 EuroCham
  cyber security
© រក្សាសិទ្ធិដោយ thmeythmey.com