ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ក្រមាវែងជាងគេ ត្បាញបាន១០០០ម៉ែត្រហើយ ដែលនឹងត្រូវបំបែកឯកទគ្គកម្ម នៅថ្ងៃទី០១ កក្កដា
22, Jun 2018 ,
9:19 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ យុទ្ធនាការ «បំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» ដែលចាប់ផ្តើមតាំងពីថ្ងៃទី ១៤ ខែកុម្ភៈ រហូតមកដល់ពេលនេះ មានប្រវែង១០០០ម៉ែត្រហើយ ដោយមានអ្នកចូលរួមត្បាញជិត១ម៉ឺននាក់។ នៅថ្ងៃទី០១ ខែកក្កដានេះ ក្រុមការងារ GoGo Cambodia នឹងមានកម្មវិធី ពន្លាក្រមា១០០០ម៉ែត្រ និងមានការប្រគុំតន្ត្រីសម្រាប់សាទរការបំបែកឯកទគ្គកម្មពិភពលោក នៅទីឆ្លាមុខសាលមហាស្រពកោះពេជ្រ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារចលនា GoGo Cambodia លទ្ធផលដែលទទួលបានក្រមា១០០០ម៉ែត្រ ដែលមានរយៈពេលជាង៤ខែនេះ ជាស្នាដៃដ៏មានតម្លៃ ដែលកើតចេញពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ ជិត១ម៉ឺននាក់។
ក្រុមការងារ GoGo Cambodia អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមការប្រកាសលទ្ធផលនៃការបំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ចាប់ពីម៉ោង ៧ព្រឹកតទៅ នៅបរិវេណកោះពេជ្រ។
គួរបញ្ជាក់ផងថា យុទ្ធនាការ «បំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» ទទួលបានការប្រោសព្រះរាជទាន ការយាងចូលពី ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងមានការចូលរួមត្បាញសរសៃទី១០០០ម៉ែត្រ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ក្រមា
GoGo Cambodia
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
5 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
6 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
2 ថ្ងៃ
ការប្រឡងគ្រូអនុវិទ្យាល័យ នឹងរៀបចំ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជន៤៤១នាក់ប៉ុណ្ណោះ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម