ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«ឃ្លោក» ដាក់ទឹករបស់ជនជាតិដើមភាគតិចអាចប្រើបានពី១០ទៅ១៥ឆ្នាំ
×
រតនគិរី៖ ជនជាតិដើមភាគតិចគ្រឹងរស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ នៅតែនិយមប្រើ «ឃ្លោក» សម្រាប់ដាក់ទឹកហូប តាមបែបប្រពៃណីរបស់ពួកគាត់។ លោក បៀន យ៉ែម បានផ្តល់បទសម្ភាសដល់ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» កាលពីថ្ងៃទី ១៩ មិថុនា នៅភូមិល្អក់ ថា ឃ្លោកនេះអាចប្រើប្រាស់បានរហូតដល់ ១០ទៅ១៥ឆ្នាំ ហើយគេយកវាសម្រាប់ដាក់វត្ថុរាវដូចជា ទឹក, ស្រា និងទឹកឃ្មុំជាដើម។ ការដាក់វត្ថុរាវទាំងនេះក្នុងឃ្លោក ក៏អាចរក្សាទុកបានយូរ និងត្រជាក់ផងដែរ។
បុរសជនជនជាតិគ្រឹងវ័យ ៤៣ឆ្នាំ លោក យ៉ែម ពន្យល់ថា ដើម្បីបាន«ឃ្លោក»មួយប្រើប្រាស់ គេត្រូវបេះផ្លែឃ្លោកដែលចាស់យកមកខួងមាត់ រួចយកទៅក្រឡុកយកគ្រាប់វាចេញ និងលាងទឹកឱ្យបានស្អាត់។ បន្ទាប់មក គេត្រូវដាក់ទឹកក្នុងឃ្លោកនោះ ដើម្បីត្រាំរយៈពេលពីពីរទៅបីសប្តាហ៍ដោយឧស្សាហ៍ប្តូរទឹកឱ្យវារហូតបាត់ក្លិនស្អុយ ទើបអាចយកវាមកប្រើបាន។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក បៀន យ៉ែម ជនជាតិដើមភាគតិចក្រឹងរស់នៅស្រុកអូរជុំ ខេត្តរតនគិរី៖
កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
បេសកកម្មលើកទី១, ទី២ និងទី៣ នៃកម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង » នេះ បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយក្រុមការងារបានរួមចំណែកលើកកម្ពស់តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងថ្មីៗនេះក្រុមការងារបានទៅដល់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ និងទេសចរណ៍វប្បធម៌នៅខេត្តរតនគិរី៕
Tag:
រតនគិរី
ផ្លែឃ្លោក
ជនជាតិដើមភាគតិច
Mercedes-Benz និងកំណប់អាថ៌កំបាំង
ទេសចរណ៍វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com