ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បោះឆ្នោត
នយោបាយជាតិ
បក្សខ្មែររួបរួមជាតិ គ្រោងឃោសនាទ្រង់ទ្រាយធំនៅខេត្តសៀមរាប
17, Jul 2018 ,
8:59 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ គ្រោងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំម្ដងទៀត នៅថ្ងៃទី២១ ខែកក្កដា នៅខេត្តសៀមរាប។ នេះបើតាមអ្នកនាំពាក្យគណបក្សលោក រុណ មាត្រា។
លោក រុណ មាត្រា បានប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា ក្បួនឃោសនាធំរបស់គណបក្សខ្មែររួបរួមជាតិ (KNU) គ្រោងមានអ្នកចូលរួមប្រមាណ១០០ឡាន និងអ្នកជិះម៉ូតូហែហមដទៃទៀត ដែលចាត់ទុកថាជាក្បួនធំសម្រាប់គណបក្ស។ ក្បួនឃោសនានេះ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ក្នុងខេត្តសៀមរាប។
យ៉ាងណា ក្បួនឃោសនានេះ នៅមិនទាន់ប្រាកដ ថានឹងមានការចូលរួមពីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សនេះឡើយ។ ក្រៅពីការហែក្បួនឃោសនាធំក្នុងខេត្តសៀមរាប គណបក្សខ្មែររួបរួមជាតិ ក៏មានការហែក្បួនទ្រង់ទ្រាយមធ្យមនៅក្នុងខេត្តផ្សេងទៀតដែរ។
លោក រុណ មាត្រា បញ្ជាក់បែបនេះថា៖ «នៅតាមបណ្ដាខេត្តផ្សេងៗ យើងមានការឃោសនាទាំងអស់ តែមិនបានធំនោះទេ ត្រឹមមានម៉ូតូ ២០ ទៅ៣០គ្រឿងប៉ុណ្ណឹង។ តែយើងផ្ដោតលើការចុះផ្ទាល់នៅមូលដ្ឋាន។ ហើយខេត្តសៀមរាប គ្រោងមានការឃោសនាធំ តែមិនដឹងថាលោក ញឹក ប៊ុនឆៃ ចូលរួមឬអត់ទេ»។
គណបក្សខ្មែររួបរួមជាតិ មានលេខរៀងលំដាប់ទី១ក្នុងតារាងសន្លឹកឆ្នោត។ គណបក្សខ្មែររួបរួមជាតិ មានបេក្ខជនឈរឈ្មោះចំនួន២៥មណ្ឌល ស្មើនឹង ២៥រាជធានី-ខេត្ត។ កាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនេះ បានទទួលកៅអីមេឃុំមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គណបក្សតូចៗ
បោះឆ្នោត
ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម