ពីនេះ ពីនោះ
រូបត្លុក
ប្រាក់ដែលរកបាន ត្រូវចំណាយលើសេវាសុខាភិបាលស្ទើរអស់
× ការចំណាយទៅលើសេវាសុខាភិបាល បានក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់មនុស្សគ្រប់រូប នាពេលបច្ចុប្បន្ន។ អ្នកក្រ មិនអាចទៅរកសេវាសុខាភិបាលល្អបានទេ។ ពួកគេបង្ខំចិត្ត ទៅរកសេវាព្យាបាលតាមបែបបុរណ ថ្នាំឬសឈើ ឬទៅរកគ្រូហ្ម ស្រោចទឹក ស្តោះ ផ្លុំ ចូលរូប បញ្ជាន់អារក្សជាដើម។ អ្នកមានធនធានតិចតួច ក៏ទៅរកសេវាព្យាបាលនៅពេទ្យរដ្ឋ។ ឯអ្នកមានប្រាក់មធ្យម និងច្រើន គេទៅរកការព្យាបាលនៅមន្ទីរពេទ្យឯកជន ឬក៏ជិះយន្តហោះទៅព្យាបាលនៅបរទេស។ មួយឆ្នាំៗ ប្រាក់ជាច្រើនលានដុល្លារ បានហូរចេញពីប្រទេសកម្ពុជា ទៅប្រទេសជិតខាង ព្រោះតែប្រជាជនចង់បានសេវាសុខាភិបាលប្រកបដោយគុណភាព។ ដោយសារសេវាសុខាភិបាលមានតម្លៃថ្លៃ ចំណូលរបស់ប្រជាជនស្ទើរទាំងអស់ ត្រូវចំណាយលើសេវានេះ។ តាមពិត សេវាសុខាភិបាល គឺជាបន្ទុករបស់រដ្ឋ។ រដ្ឋមានភារកិច្ចបង្កើនសេវាសុខាភិបាលឲ្យបានច្រើន ប្រកបដោយគុណភាពល្អផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com