ជាតិ
​អាជ្ញាធរ​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​ទឹក​ទន្លេសេសាន ដែល​កំពុង​ឡើង​ហួស​កម្រិត​កម្ពស់​
23, Jul 2018 , 5:38 pm        
រូបភាព
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
ដោយ: ថ្មីៗ
​រតនគិរី​៖ គិត​ត្រឹម​ម៉ោង ៣​រសៀល​ថ្ងៃទី​២៣ ខែកក្កដា​នេះ ទឹក​ទន្លេសេសាន ក្នុង​ខេត្តរតនគិរី បាន​បន្ត​ឡើង​រហូតដល់​៨,១០​ម៉ែត្រ ពោល​លើសពី​កម្រិត​កម្ពស់​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​នោះ មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត​។​


 
​តាមរយៈ​កម្ពស់​ទឹកទន្លេ​នេះ បាន​បន្ត​ជន់​លិច​តំបន់​ទំនាប​មួយចំនួន នៅក្នុង​ស្រុក​អណ្តូង​មាស  ស្រុក​តា​វែង ស្រុក​វើ​ន​សៃ និង​ស្រុក​អូរ​យ៉ាង​ដាវ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក​៕


Tag:
 ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com