កីឡាអន្តរជាតិ
អន្តរជាតិ
Ozil ដែល​ទើប​លាឈប់​ពី​ជម្រើសជាតិ ក៏​ធ្វើដំណើរ​ជាមួយ Arsenal ទៅ​សិង្ហ​បុរី​ដែរ​
24, Jul 2018 , 8:39 am        
រូបភាព
​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ទៅដល់​សិង្ហ​បុរី នៅ​ថ្ងៃទី​២៣ ខែកក្កដា ដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់ International Champions Cup ឆ្នាំ​២០១៨ ដែលជា​កម្មវិធី​ប្រកួត​កំដៅ​សាច់ដុំ​ត្រៀម​បើក​រដូវ​កាល​ថ្មី​។



អត្ថបទទាក់ទង


​ខ្សែបម្រើ Mesut Ozil ដែល​កំពុងមាន​បញ្ហា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង (DFB) និង​បានប្រកាស​ឈប់​លេង​ឲ្យ​ក្រុម​ឥន្ទ្រី​ដែក រួមទាំង​ខ្សែ​ប្រ​យុ​ទ្​Alexandre Lacazette និង Pierre-Emerick Aubameyang ក៏​ស្ថិត​ក្នុងចំណោម​កីឡាករ​ទាំងអស់​ដែល​ធ្វើដំណើរ​ជាមួយ​អ្នកចាត់ការ​ថ្មី Unai Emery មកកាន់​ទឹកដី​អាស៊ី​នេះ​ផងដែរ​។​



​ខ្សែបម្រើ​វ័យ​២៩​ឆ្នាំ​រូបនេះ បានទទួល​ការរិះគន់​ខ្លាំងៗ​ពី សំណាក់​លោក Reinhard Grindel ប្រធាន DFB បន្ទាប់​រូបគេ​បាន​ជួប​ជាមួយ​លោក Recep Tayyip Erdoğan ក្នុង​ទីក្រុង​ឡុង​ដ៏ កាលពី​ថ្ងៃទី​១៣ ខែឧសភា និង​បាន​ថតរូប​ជាមួយគ្នា​ផង ស្របពេល​ប្រធានាធិបតី​តួ​ក​គី​រូបនេះ​កំពុង​ធ្វើ​យុទ្ធនា​ឃោសនាការ​បោះឆ្នោត​។​

​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Arsenal នឹងត្រូវ​បើក​ការប្រកួត​ដំបូង ទល់នឹង​ក្រុម​មកពី​អេ​ស្ប៉ា​ញ Atletico Madrid នៅ​ថ្ងៃទី ២៦ ខែកក្កដា នៅ​កីឡដ្ឋាន​ជាតិ​របស់​សិង្ហ​បុរី មុន​ប៉ះ​ក្រុម​ជើងឯក​លី​គ​កំពូល​បារាំង Paris Saint-Germain នៅ​ពីរ​ថ្ងៃ​បន្ទាប់​។ PSG ក៏​នឹងត្រូវ​ជួប AT-Madrid ក្នុង​ការប្រកួត​លើកចុងក្រោយ​សម្រាប់​ពានរង្វាន់​ជើងឯក​ង​ន្ត​រ​ជាតិ​ឆ្នាំ​២០១៨​នេះ​ផងដែរ​៕








Tag:
 បាល់ទាត់​
  Arsenal
  Mesut Ozil
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com