ពីនេះ ពីនោះ
«​ក្រពេញ​រាជ្យ​», «​កំ​ពេញ​រាជ្យ​» និង​«​បំពេញរាជ្យ​» ជា​ពាក្យ​ដែល​មិន​ងាយ​សរសេរ​ត្រូវ
30, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ការប្រើប្រាស់​ពាក្យ​ទាំងនេះ​កន្លងមក សាធារណជន​នៅមាន​ភាពស្រពេចស្រពិល​ក្នុងការ​និយាយ និង​សរសេរ ដោយ​អ្នកខ្លះ​ប្រើ​ជា «​ក្រពេញ​រាជ្យ​» ខ្លះ «​កំ​ពេញ​រាជ្យ​» និង​ខ្លះទៀត «​បំពេញរាជ្យ​»​។ តែ​មិន​ប្រាកថថា​ពាក្យ​ណាមួយ​ត្រឹមត្រូវ​នៅឡើយ​ទេ​។



​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ក្នុង​វចនានុក្រម​ខ្មែរ​ថា ពាក្យ​ដែល​គួរតែ​ពលរដ្ឋ​ប្រើប្រាស់​នោះ គឺ «​បំពេញរាជ្យ​» មិនមែន «​ក្រពេញ​រាជ្យ​» ឬ «​កំ​ពេញ​រាជ្យ​» នោះទេ​។ «​បំពេញរាជ្យ​» ជា​ផ្លែឈើ​ដែលមាន​រសជាតិ​ជូរ មាន​គ្រាប់​ផ្អែម ឬ​ជូរ​។

​ខ្មែរ​ពី​ដើម ហៅ​ឈ្មោះ «​ផ្លែ​បំពេញរាជ្យ​» ម្យ៉ាង​ទៀតថា «​ផ្លៃ​លោះ​» ដែលមាន​ប្រភេទ​ស្លឹក​ធំៗ​ស្រដៀង​នឹង​ស្លឹក​ពង្រ​, ផ្លែ​មូល​សំបក​ក្រាស់​, សាច់​ជ្រាក​មាន​សរសៃ​ស្វិត​ជាប់​នឹង​គ្រាប់​, ខ្លះ​មាន​រសជូរ ខ្លះ​ជូរអែម​, សំបក​ផ្លៃ​ប្រើ​ជា​បន្លែ​ស្លម្ជូរ​។ រហូតមកដល់​សម័យ ព្រះបាទ​សម្តេច ព្រះ​ឧទ័យ​រាជ (​ក្សត្រិយ៍​កម្ពុជរដ្ឋ​) ទ្រង់​សព្វព្រះរាជហឫទ័យ ទ្រង់​ប្រោស​ព្រះរាជទាន ឈ្មោះ​ឲ្យ​ហៅថា «​បំពេញរាជ្យ​» វិញ ទើប​ជាប់​ឈ្មោះ រហូតមកដល់​សព្វថ្ងៃ​នេះ​។

​គួររម្លឹកថា ពាក្យ​ដែល​ពលរដ្ឋ​មិន​ងាយ​ប្រើ​ត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ នោះ​មានដូចជា «​ប៉ិកួៈ​» មិនមែន ប៉ិក​កួ​ក ឬ​ប៉ិ​គួ​ក​, «​សាវម៉ាវ​» មិនមែន សៅ​ម៉ា​វ ឬ​សៅ​ម៉ៅ នេះ​ទេ​,«​ដំឡើង​» មិនមែន តម្លើង ឬ​តំឡើង​, «​តម្រាប់​» មិនមែន ឬ​តំរាប់ ដំរាប់ ឬដ​ម្រា​ប់ នោះឡើយ​, «​ហឹរ​» មិនមែន ហិល ឬ​ហិ​រ  ទេ​, «​អ៊ីចឹង​» មិនមែន អញ្ចឹង ឬ​ឥ​ចឹ​ង ឬ​ឥ​ញ្ចឹ​ង នោះដែរ​។​ល​៕ 


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com