ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណឹង​ល្អ​សម្រាប់​អ្នកមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ព្រោះ​អាហារ​ទាំងនេះ​អាចជួយ​អ្នក​បាន​
28, Jul 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ត្រូវបាន​គេ​បែង​ចែកជា​ពីរ​ក្រុម ដោយ​មួយ​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង និង​មួយទៀត​មិន​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង​ទេ​។ មិន​ខ្វល់​ថា​អ្នកមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ​ណា​ឡើយ គឺ​វា​សុទ្ធតែជា​ដើមហេតុ​ដ៏​ចំបង​មួយ​ដែល​នាំ​ឲ្យ​ខ្សោយ​ថ្លើម​បាន​។ ទាក់ទង​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង ជាធម្មតា​គឺ​វា​កើត​ឡើងលើ​អ្នក​ដែលមាន​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ ឬ​ធាត់ៗ​។ ប៉ុន្តែ​ដំណឹង​ល្អ​នោះ​គឺថា ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ទាំងពីរ​នេះ​នៅតែ​អាច​ដោះស្រាយបាន​ជាមួយនឹង​ការជ្រើសរើស​របប​អាហារ​ដែល​ត្រឹមត្រូវ​។ ខាងក្រោម​នេះ ខ្ញុំ​ន​ងឹ​បង្ហាញ​នូវ​អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​បញ្ចូល​ទៅក្នុង​របប​អាហារ​ដើម្បី​ជួសជុល ឬ​ដោះស្រាយ​ថ្លើម​ដែល​កំពុងតែ​រុំ​ដោយ​ខ្លាញ់​៖



​ពណ៌​បៃតង​

​បើសិនជា​អ្នក​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ទេ អ្នក​ប្រហែលជា​ត្រូវ​ពិចារណា​ឡើងវិញ​ហើយ ដោយសារតែ​វា​ពិតជា​ល្អ​ចំពោះ​សុខភាព និង​អាកា​រៈ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ប្រូ​ខូ​លី​គឺជា​ជម្រើស​មួយ​ដែល​ត្រូវបាន​គេ​រកឃើញថា​ជួយ​បង្ការ និង​បន្ថយ​ការកើនឡើង​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម​បាន​។ មាន​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទៀត​ដែល​អាច​បញ្ចូល​ក្នុង​របប​អាហារ ហើយ​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​កាន់តែ​ល្អ​ថែមទៀត​។

​ប្រូតេអ៊ីន​

​អាហារ​មួយក្រុម​ផ្សេងទៀត​ដែល​អ្នក​គួរតែ​បន្ថែម​ទៅក្នុង​របប​អាហារ​ដែរនោះ​គឺ​ប្រូតេអ៊ីន​។ វា​គឺជា​របស់​ដ៏​សំខាន់​សម្រាប់​សុខភាព ដោយសារតែ​វា​ជួយ​ដល់​ការលូតលាស់ និង​ជួសជុល​កោសិកា​។ យ៉ាងណាមិញ អ្នក​ត្រូវ​ចងចាំ​ថា ប្រូតេអ៊ីន​ទាំងអស់​មិនត្រូវ​បា​នប​ង្កើ​ត​ឡើង​ដូចៗ​គ្នា​ឡើយ​។ យក​ល្អ​គួរតែ​ជ្រើសរើស​ប្រភព​ធម្មជាតិ​ឲ្យ​បាន​ច្រើន​ដូចជា អាហារ​សមុទ្រ សណ្តែក សាច់​បក្សី ស៊ុត និង​សាច់​ក្រហម​ផងដែរ​។

​បន្លែ​ឆ្អិន​

​បើសិនជា​អ្នក​កំពុងតែ​ញ៉ាំ​បន្លែ​ឆៅ​គ្រប់ពេល​ញ៉ាំ​អាហារ​នោះ អ្នក​ប្រហែលជា​ត្រូវ​បន្ថែមបន្លែ​ឆ្អិត​ទៀត​ដែរ​។ សម្រាប់​របប​អាហារ​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម មាន​អាហារ​ច្រើន​ប្រភេទ​ណាស់​ដែល​អ្នក​គួរតែ​ចៀសវាង​ដូចជា នំ​កញ្ចប់ នំ​បុ័ង និង​បង្អែម​មួយចំនួន​តូច​។ មានន័យថា អាហារ​ទាំងនេះ​នឹងមិន​ផ្តល់​កាបូ​អ៊ី​ដ្រា​ត​គ្រប់គ្រាន់​សម្រាប់​រាងកាយ​ឡើយ​។ អ្នក​បន្ថែម​កាបូ​អ៊ី​ដ្រា​ត​ដែល​ខ្វះខាត​នេះ​ជាមួយនឹង​បន្លែ​ឆ្អិន​បាន លើក​លែ​ក​តែ​ដំឡូងបារាំង​។

​ផ្លែ​ប័​រ​


​ផ្លែ​ប័​រ​ច្រើនតែ​ត្រូវបាន​គេ​ណែនាំ​ឲ្យ​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​ទទួលទាន ដោយសារតែ​វា​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ Monounsaturated Fat ច្រើន​។ គេ​រកឃើញថា ខ្លាញ់​ផ្តល់​សុខភាព​ប្រភេទ​នេះ​អាចជួយ​ការពារ​កុំ​ឲ្យ​ខូច​ថ្លើម​តាំងពី​ដំបូង​មក​ម្លេះ​។ ហេតុផល​ផ្សេង​មួយទៀត​ដែល​អ្នក​គួរតែ​បញ្ចូល​ផ្លែ​ប័​រ​ទៅក្នុង​របប​អាហារ​ដែរនោះ​គឺថា វា​ល្អ​សម្បូរ​ជាតិ​សរសៃ​។ កាលណា​អ្នក​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​កាន់តែច្រើន អ្នកនឹង​ងាយ​ក្នុងការ​គ្រប់គ្រង​ទម្ងន់​។

​ប្រេង​អូ​លីវ​

​អាហារ​ផ្សេង​មួយទៀត​ដែល​អ្នក​អាចជួយ​ដល់​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បានដែរ​នោះ​គឺ ប្រេង​អូ​លីវ​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រេង​ប្រភេទ​នេះ​ល្អ​នោះ​គឺថា អ្នក​អាច​ប្រើ​វា​រោយ​លើ​បន្លែ​ញ៉ាំ ប្រើ​ដើម្បី​ចំអិន ហើយក៏​មិនបាច់​បារម្ភ​ថា​មិនល្អ​ចំពោះ​សុខភាព​ដែរ​។ វា​អាចជួយ​ការពារ​ថ្លើម​ពី​ការខូចខាត​គ្រប់យ៉ាង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com