ជាតិ
សេដ្ឋកិច្ច
រយៈពេល​៧​ខែ​ដើមឆ្នាំ​ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​អង្គរ​មាន​ជិត ៧០​លាន​ដុល្លារ​
04, Aug 2018 , 7:59 pm        
រូបភាព
សៀមរាប​៖ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ ២០១៨​នេះ រដ្ឋ​ប្រមូល​ចំណូល​បាន​ជិត​៧០​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ភ្ញៀវទេសចរ​អន្ដរជាតិ​ដែល​បាន​ទិញ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​សរុប​ចំនួន ជាង​មួយ​លាន​នាក់ ដែល​តួលេខ​កើនឡើង​ជិត​៩​ភាគរយ​។​

 
​យោងតាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ ២០១៨ ថវិកា​ដែល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ៦៩,៦៦៤,៨៦៨ ដុល្លារ កើនឡើង ១៥.៣៦​ភាគរយ​។ ចំណែក​តួលេខ​ភ្ញៀវទេសចរ​ដែល​បាន​ទិញ​សំបុត្រ​មាន​ចំនួន ១,៥៤២,៨៣៩​នាក់ កើនឡើង ៨.៩៧​ភាគរយ​។​
 
​ក្នុង​រយៈពេល​ដូចគ្នានេះ រដ្ឋ​បាន​ដក​ថវិកា​ចំនួន​២​ដុល្លារ​លើ​គ្រប់​សំបុត្រ​ដែល​ទេសចរ​បាន​តិ​ញ សម្រាប់​ចូលក្នុង​មូលនិធិ​ពេទ្យ​គន្ធបុប្ផា សរុប​ចំនួន ៣,០៨៥,៦៧៨​ដុល្លារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com