ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់រំលូតកូន? ស្ត្រីគួរគិតអំពីហានិភ័យទាំងនេះសិន
× ការរំលូតកូន នឹងមានសុវត្ថិភាព ប្រសិនបើជាពួកគេត្រូវបានអនុវត្តន៍ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន នៅពេលដឹងថាមានផ្ទៃពោះ និងស្ថិតក្រោមការត្រួតពិនិត្យ និងប្រឹក្សាយោបល់ពីគ្រូពេទ្យជំនាញ។
ស្ត្រីភាគច្រើននឹងមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែ វាមានហានិភ័យតិចតួចនៃផលវិបាកដូចជា ៖
1. ការឆ្លងមេរោគលើស្បូន – កើតឡើងក្នុង ១ ក្នុងចំណោម ១០ នៃការរំលូតកូន
2. ការមានផ្ទៃពោះមួយចំនួនដែលនៅសល់ក្នុងស្បូន – កើតឡើងក្នុង ១ ក្នុងចំណោមការរំលូតកូន ២០ ដង
3. ការហូរឈាមច្រើនហួសប្រមាណ កើតឡើងនៅប្រហែល ១ ក្នុង ១ ០០០ ករណីនៃការរំលូតកូន
4. ការបំផ្លាញដល់ច្រកស្បូន – កើតឡើងក្នុងការរំលូតកូនរហូតដល់ ១ ក្នុងចំណោម ១០០ នាក់
5. ការខូចខាតដល់ស្បូន – កើតមានក្នុងការរំលូតកូន ១ ក្នុងការវះកាត់រំលូតកូនពី ២៥០ ទៅ ១ ០០០ ហើ
ការរំលូតកូនតិចជាង ១ ក្នុង ១ ០០០ ករណី ហើយប្រសិនបើមានភាពស្មុគស្មាញកើតឡើង នោះការព្យាបាលបន្ថែម – រួមបញ្ចូលទាំងការវះកាត់ អាចត្រូវបានគេតម្រូវធ្វើ។
ការរំលូតកូន នឹងមិនប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះរបស់អ្នកម្តងទៀតទេ។
តាមការពិត អ្នកប្រហែលជាអាចមានផ្ទៃពោះភ្លាមៗ ហើយអ្នកគួរតែប្រើវិធីពន្យារកំណើតប្រសិនបើអ្នកចង់ជៀសវាងបញ្ហានេះ៕
ត្រួតពិនិត្យដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com