ជាតិ
សេដ្ឋកិច្ច
ភាគហ៊ុន​ជាង​៦៧​ភាគរយ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ត្រូវបាន​ជួញដូរ​ដោយ​វិនិយោគិន​បរទេស
17, Aug 2018 , 8:19 pm        
រូបភាព
​រយៈពេល​៦​ខែ​ដំបូង ក្នុង​ឆ្នាំ​២០១៨ ការជួញដូរ​ភាគហ៊ុន​របស់​វិនិយោគិន​បរទេស ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​) មាន​ប្រមាណ ៥,១៦​ពាន់​លាន​រៀល ស្មើ​៦៧,៣៨​ភាគរយ នៃ​ទំហំ​ជួញដូរ​សរុប​។  ក្នុងនោះ​វិនិយោគិន​បរទេស​ដែល​បាន​ជួញដូរ​ច្រើនជាងគេ មាន​ជប៉ុន មាន​ទំហំ​ជួញដូរ ៣០,៩០​ភាគរយ ចិន​មាន​១៣,៨២​ភាគរយ និង​តៃវ៉ាន់​មាន​ទំហំ​ជួញដូរ ៧,២៣​ភាគរយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែសីហា​។



​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹងថា ចំនួន​គណនី​ដែល​កាន់កាប់​ដោយ​វិនិយោគិន​បរទេស មាន​ចំនួន​សរុប ២៨៦៩​គណនី (​ស្មើ​៣១​ភាគរយ​) នៃ​គណនី​ទាំងអស់​។ ក្នុងនោះ វិនិយោគិន​ចិន មាន​គណនី​ជួញដូរ​ចំនួន ៩១៩​គណនី (​ស្មើ​៣២,០៣​ភាគរយ​) វិនិយោគិន​ជប៉ុន ដែលមាន​គណនី​ជួញដូរ​ចំនួន ៨៥៩​គណនី (​ស្មើ​២៩,៩៤​ភាគរយ​) និង​វិនិយោគិន​តៃវ៉ាន់ មាន​គណនី​ជួញដូរ​ចំនួន ៥១០ គណនី (​ស្មើ​១៧,៧៨​ភាគរយ​)៕


Tag:
 មូល​ប​ត្រ​
 ​ភាគហ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com