ជាតិ
រូបត្លុក
តើ​បុរស​ត្រូវការ​«Wife Bank ងាយ​ដាក់ ពិបាក​ដក​»? ឬ​ត្រូវការ​«​ទុក្ខ​ស្រី ប្តី​កាន់​លុយ​»? ឬ​ត្រូវការ​ដាច់​ខែ ដាច់ខ្យល់​?
19, Aug 2018 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ដាច់​ខែ​ដាច់ខ្យល់ គឺ​សំដៅ​ទៅលើ​អ្នកធ្វើការងារ​ស៊ីប្រាក់ខែ​។ ប្រាក់ខែ​បើក​បានមក​ភ្លាម មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ចាយ​អស់​ភ្លាម​ភ្លែត​។ មាន​ខែ​ខ្លះ ត្រូវ​ខ្ចីបុល​គេ​ដើម្បី​បង្គ្រប់​ចំណាយ បន្ត​រហូតដល់​ដាច់​ខែ​។ ដល់​ថ្ងៃ​ដាច់​ខែ បើក​លុយ​មក​ភ្លាម​ត្រូវ​សងបំណុល​គេ​ផង ដើរលេង​ផឹកស៊ី​ផង ក៏​អស់​លុយ​មុន​ដាច់​ខែ​ទៅ​។

 
 
​ក្រោយពេល​រៀបការ​ហើយ ភាគច្រើន ស្ថានភាព​មានការ​ផ្លាស់ប្តូរ​។ ប្រាក់ខែ​ទាំង​ប៉ុន្មាន ត្រូវប្រគល់​ឲ្យ​ប្រពន្ធ​រក្សាទុក​សម្រាប់​ចាយវាយ​ក្នុងផ្ទះ ដូច​មាន​ពាក្យ​មួយ​ឃ្លា​ពោលថា​៖ «Wife Bank ងាយ​ដាក់ ពិបាក​ដក​»​។ ប៉ុន្តែ ការណ៍​នេះ មិនជា​ទូទៅ​ទេ អ្នកខ្លះ​ក៏​ចូលចិត្ត​កាន់​ប្រា​ក់ដោយ​ខ្លួនឯង​ដែរ ដូច​មាន​ពាក្យ​មួយ​ឃ្លា​ពោលថា​៖ «​ទុក្ខ​ស្រី ប្តី​កាន់​លុយ​»​។ ប៉ុន្តែ ទោះជា​យ៉ាងណា ពេល​នៅ​ក​ម្លោះ​ខ្លួន​មួយ តែងតែមាន​វិបត្តិ​ហិរញ្ញវត្ថុ​ជារឿយៗ ខុសពី​ពេល​ក្រោយពេល​រៀបការ​ហើយ ដែល​វិបត្តិ​ហិរញ្ញវត្ថុ​មិនសូវ​កើតមាន​ឡើយ ប៉ុន្តែ​បើ​កើតមាន ក៏​ស្ថានភាព​ខុសពី​នៅ​ក​ម្លោះ​ដែរ ហើយ​ទៅលើ​បញ្ហា​ត្រឹមត្រូវ​ច្រើនជាង​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com