អន្តរជាតិ
លោកតា Matsumoto និង​លោកយាយ Sonoda ជា​ប្តី​ប្រពន្ធ​ដែលមាន​អាយុ​ច្រើនជាងគេ​លើ​លោក​
19, Aug 2018 , 7:59 am        
រូបភាព
ដោយ: ធីតា
​ប្តី​ប្រពន្ធ​ជនជាតិ​ជប៉ុន ដែល​បូក​អាយុ​បញ្ចូល​គ្នា​ឡើងដល់​ទៅ​២០៨​ឆ្នាំ បាន​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​ទី​៨០​ឆ្នាំ​របស់ខ្លួន កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ ឈ្មោះ​របស់​ពួកគាត់​ត្រូវបាន​ចុះបញ្ជី​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records ក្នុងនាម​ជា ប្តី​ប្រពន្ធ​ដែល​នៅរស់ ហើយ​មាន​អាយុ​ចាស់​ជាងគេ​លើ​ពិភពលោក Oldest living married couple by aggregate age ។​

 
​លោកតា Masao Matsumoto វ័យ​១០៨​ឆ្នាំ និង​លោកយាយ Miyaoko Sonoda អាយុ​១០០​ឆ្នាំ មាន​ចំណងអាពាហ៍ពិពាហ៍​ជាមួយគ្នា​តាំងពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​១៩៣៧​មក ពោល​គឺមាន​រយៈពេល​ជាង​៨០​ឆ្នាំ​ទៅហើយ​។  ពួកគាត់​មានកូន​ស្រី​៥​នាក់ (Etsuko អាយុ​៧៧​ឆ្នាំ Chizuyo អាយុ​៧៥​ឆ្នាំ Emiko អាយុ​៦៨​ឆ្នាំ និង Hiromi អាយុ​៦៦​ឆ្នាំ​) ចៅ​សរុប​១៣​នាក់ ហើយ​រំពឹងថា បាន​ចៅទួត​ទី​២៥​នៅ​ចុងខែ​សីហា នេះ​។​
 

 
​គិត​ត្រឹម​ថ្ងៃ​ទទួលបាន​កំណត់ត្រា​ពិភពលោក នា​ថ្ងៃទី​២៥ ខែកក្កដា លោកតា Masao និង​លោកយាយ Miyako មាន​អាយុ​សរុប​បញ្ចូល​គ្នា​ចំនួន​២០៨​ឆ្នាំ និង​២៥៩​ថ្ងៃ ដោយ​តិចជាង​កំណត់ត្រា​របស់​ប្តី​ប្រពន្ធ​ន័​រ​វែ​ស Karl Dolven និង Gurdren Dolven ដែលមាន​អាយុ​បូក​បញ្ចូល​គ្នា​ឡើងដល់​២១០​ឆ្នាំ ១​ខែ និង​៣៤​ថ្ងៃ បន្ទាប់ពី​លោកយាយ Gudrun បានទទួល​មរណភាព​នៅ​ឆ្នាំ​២០០៤​។​


 
​កើត​នៅ​តំបន់ Oita ប្រទេស​ជប៉ុន​ដូចគ្នា លោកតា Masao និង​លោកយាយ Miyako បាន​ស្គាល់គ្នា ក្រោម​ការណែនាំ​ពី​មិត្តភក្តិ​ម្នាក់​។ អាពាហ៍ពិពាហ៍​នៅពេលនោះ ស្ទើរតែ​មិនអាច​រៀបចំ​ទៅបាន​ដោយសារតែ​ពេល​ថ្ងៃ​កម្មវិធី​មកដល់ លោកតា Masao ស្ថិតនៅ​តំបន់​ផ្សេង​នៅឡើយ ដោយសារ​គាត់​ជាប់​ទៅ​បង់​បំណុល​ឲ្យ​បងប្រុស​។ ក្រោយ​ការពន្យា​ពេល​បន្តិច កម្មវិធី​ក៏​ដំណើរការ​។ ពួកគាត់​ឆ្លងកាត់​ការបែកបាក់​គ្នា​ជាច្រើនលើក ជាពិសេស​នៅពេលដែល​លោកតា Masao ត្រូវបំពេញ​កាតា​ព្វ​កិច្ច​យោធា​៕
 




Tag:
 Guinness World Records
© រក្សាសិទ្ធិដោយ thmeythmey.com