ពីនេះ ពីនោះ
«​រមៀត​» តើ​សរសេរ​ជា «​រ​ល្មៀត​»​ត្រូវ ឬ​ខុស​?
21, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​រមៀត​» ដែល​សាធារណជន​ដឹងថា ជា​មើម​ពណ៌​លឿង​មាន​ក្ខិ​ន​ប្រហើរ សម្រាប់​ប្រើ​ជា​គ្រឿងទេស ជា​ឱសថ ជា​គ្រឿងសម្អាង​កាយ និង​ជា​ពណ៌​ជ្រលក់ នោះ ក៏​អាច​សរសេរ ជា  «​រ​ល្មៀត​» បាន​ផងដែរ​។ នេះ​បើ​យោងតាម​ការបកស្រាយ​ពី​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​



​មាន​ពាក្យ​ផ្សេងទៀត ដែល​សម្តេច​ព្រះសង្ឃ បញ្ជាក់ថា អាច​សរសេរ​បាន​ច្រើនបែប​ច្រើនយ៉ាង​។ ពាក្យ​ទាំងនោះ​រួមមាន ចៀស ឬ​ជៀស​, សំភី ឬ​សម្ភី​, សំគាល់ ឬ​សម្គាល់​,​គ្រវៀច ឬ​ក្រវៀច​, ចន្ទ្រ​គ្រោះ ឬ​ចន្ទ្រគ្រាស​, បម្រាស ឬ​បង្រាស​, បំភ័ន្ត ឬ​បំភាន់​, ប្រលាំប្រកូវ ឬ​ប្រឡាំប្រកូវ​, សំលេង ឬ​សម្លេង​។​ល​៕ 




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com