ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សុខភាព
បង្កើត​ទម្លាប់​ដុសធ្មេញ​សម្រាប់​កូន អ្នកនឹង​លែង​ខ្វល់​រឿង​ហាម​គេ​ញ៉ាំ​ស្ករ​សូកូឡា ឬ​ចំណី​ផ្អែម​
22, Aug 2018 , 10:48 am        
រូបភាព
​ភ្នំពេញ​៖ សុខភាព​មាត់​ធ្មេញ​គឺជា​រឿង​សំខាន់​។ ដូច្នេះហើយ​បានជា​ឪពុកម្តាយ​គ្រប់រូប តែងតែ​យកចិត្តទុកដាក់​ខ្លាំង ចំពោះ​សុខភាព​មាត់​ធ្មេញ​របស់​កូន​ដោយ​ហាម​ពួកគេ​មិន​ឲ្យ​ទទួលទាន​ស្ករ សូកូឡា ចំណី​ផ្អែម នំ​កញ្ចប់ ឬ​ភេសជ្ជៈ​ដែលមាន​រសជាតិ​ផ្អែម​ជាដើម​។



​តែ​ការហាម​ដូច្នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ សម្រាប់​អ្នកស្រី​ទន្ត​បណ្ឌិត ជាង ម៉េង​ជូ នៃ​ពេទ្យធ្មេញ​បស្ចិម ដោយសារ​ស្ថិតនៅក្នុង​វ័យ​លូតលាស់ កុមារ ត្រូវការ​ចំណីអាហារ​គ្រប់គ្រាន់ និង​មាន​តុល្យ​ភាពជា​ចាំបាច់​។ បើតាម​អ្នកស្រី​ទន្ត​បណ្ឌិត ជាង ម៉េង​ជូ ជំនួស​ឲ្យ​ការហាម​ប្រាម​កូន​មិន​ឲ្យ​ញ៉ាំ​ចំណី​ផ្អែម​ច្រើនពេក ឪពុកម្តាយ​អាច​ឲ្យ​កូន​ញ៉ាំ បន្លែ ឬ​ផ្លែឈើ ជំនួស​អាហារ​ផ្អែម​ទាំងនោះ ហើយ​អ្វីដែល​សំខាន់ គឺ​ត្រូវ​បណ្តុះ​ទម្លាប់​ថែរក្សា​សុខភាព​មាត់​ធ្មេញ​ដល់​កូន ពោលគឺ​ត្រូវ​ឲ្យ​ប្រាកដថា កូន​របស់គាត់​បាន​ញ៉ាំ​ទឹក​ធម្មតា បន្ទាប់ពី​ទទួល​ចំណីអាហារ​ផ្អែម​រួច​។ អ្វីដែល​មិនអាច​ខ្វះ​បាន គឺ​ការ​ដុសធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​។

​ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី​ទន្ត​បណ្ឌិត ជាង ម៉េង​ជូ ដូចតទៅ​៖





​ហាង Baby Outlet ដែលជា​ហាង​ទំនិញ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​នៅ​កម្ពុជា​។  Baby Outlet មាន​បី​សាខា​៖ សាខា​ទី​១ ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ ស្ថិតនៅ​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣  ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ខាងត្បូង​វិមាន​ឯ​រាជ្យ​៕


Tag:
 ជាង ម៉េង​ជូ​
 ​ធ្មេញ​
 ​កុមារ​
 ​មាត់​ធ្មេញ​
 ​សុខភាព​មាត់​ធ្មេញ​
 ​ដុសធ្មេញ​
 ​អប់រំ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com