ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​តែងតាំង​លោក​ហ៊ុន ម៉ា​ណែ​ត កាន់តំណែង​លោក មាស សុភា​,​លោក វង្ស ពិ​សេន ជំនួស​លោក ប៉ុល សារឿន
06, Sep 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្នើសុំ​ព្រះមហាក្សត្រ តែងតាំង និង​តម្លើង​ឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់​៣​រូប ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ​។


 
​យោងតាម​លិខិតស្នើ​របស់​សម្ដេច ហ៊ុន សែន ចុះថ្ងៃទី៦ ខែកញ្ញានេះ សម្តេច ​បានស្នើ​តែងតាំង លោក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ លោក ហ៊ុន ម៉ា​ណែ​ត ​បច្ចុប្បន្ន​ជា​នាយសេនាធិការ​ចម្រុះស្តីទី ​នៃ​កងយោធពល​ខេមរភូមិន្ទ ​និង​ត្រូវ​ជំនួស​តំណែង​លោក មាស សុភា ដែលក្លាយជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស។  
 
​ចំណែក​លោក វង្ស ពិ​សេន ត្រូវ​បានស្នើ​តែងតាំង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ដំឡើង​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជំនួស​លោក ប៉ុល សារឿន ​ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស​​។ លោក វង្ស ពិ​សេន បច្ចុប្បន្នមាន​តួនាទី​ជា​មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​
 
​លោក ឥត សារ៉ាត់ ត្រូវ​ស្នើ​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជំនួស​លោក គន់ គីម ដែលក្លាយជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស​។ បច្ចុប្បន្ន លោក ឥត សារ៉ាត់ គឺ​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ប្រធាន​គណៈកម្មការ​បាញ់​គ្រាប់​ពិត​៕

© រក្សាសិទ្ធិដោយ thmeythmey.com