ជាតិ
បទសម្ភាសន៍
វីដេអូ
កម្ពុជា បាត់បង់​វីរបុរស ដែល​សង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​
10, Sep 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ នៅមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា (​វត្តភ្នំ​) មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​បញ្ជូន​កូន​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ ពលរដ្ឋ​ខ្លះ​ឈរ និង​ខ្លះ​អង្គុយ​រង់ចាំ​។ ប្រជាពលរដ្ឋ​ដែលមាន​វត្តមាន​នៅទីនេះ ខ្លះ​បានដឹង​ពី​ព័ត៌មាន​នៃ​ការទទួល​មរណភាពរ​បស់​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ រីឯ​ខ្លះទៀត មិនទាន់​បានដឹង​នៅឡើយ​។ ពលរដ្ឋ​ដែល​ដឹង​ដំណឹង​នេះ បាន​សម្ដែង​នូវ​ការសោកស្ដាយ ចំពោះ​ការបាត់បង់​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ដែលជា​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​ប្រជាពលរដ្ឋ​នៅមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដូចតទៅ​៖  
 
 
​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ (Beat Richner) ដែលជា​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា បានទទួល​មរណភាព​ដោយសារ​ជំងឺ​ក្នុង​វ័យ​៧១​ឆ្នាំ នៅក្នុង​ទីក្រុង Zurich នៃ​ប្រទេស​ស្វី​ស នៅ​ម៉ោង​២​និង​៤៥​នាទី​ថ្ងៃទី​៩​ខែកញ្ញា​នេះ​។ លោក​វេជ្ជបណ្ឌិត Beat Richner មានឈ្មោះ​ល្បី​មួយទៀត គឺ Beattocello ដែលជា​ឈ្មោះ​សម្រាប់​ហៅ​ពេលដែល​លោក​ប្រគំ​ឧបករណ៍ Cello រៃអង្គាស​ថវិកា​ដើម្បី​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ដែល​បាន​ជួយ​កុមារ​កម្ពុជា​រាប់លាន​មកហើយ​៕
 

Tag:
 Beat Richner
  វីរបុរស​
  សង្គ្រោះ​
  គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com