កីឡាជាតិ
ជាតិ
សុកុម្ភៈ ថា ការផ្តល់តម្លៃ និងគោរពស្រលាញ់ តែងតែស្ថិតក្នុងចិត្តរបស់គេ
× ជារឿងធម្មតាទៅហើយសម្រាប់មនុស្ស ដែលចង់បានការឲ្យតម្លៃនិងគោររពស្រលាញ់ពីអ្នកដទៃ។ ប៉ុន្តែមុនចង់បានអ្វីៗទាំងនេះពីអ្នកដទៃ ត្រូវសួរខ្លួនឯងថា តើយើងបានផ្តល់តម្លៃ ឬក្តីស្រលាញ់ដល់គេឬនៅ? មនុស្សគ្រប់រូបបានលះបង់សព្វបែបយ៉ាង ដើម្បីកិត្តិយសនិងភាពថ្លៃថ្នូរ។ ជាក់ស្តែងកីឡាករ គួច សុកុម្ភៈ ខ្សែបម្រើណាហ្គាវើលបានប្តេជ្ញាលះបង់អ្វីៗក្នុងការរក្សាតម្លៃ ដែលបានដក់ជាប់ក្នុងចិត្តរបស់គេ។
ខ្សែបម្រើជើងចាស់របស់ក្លិបណាហ្គាវើលកីឡាករ គួច សុកុម្ភៈ បានឲ្យតម្លៃលើការផ្តល់តម្លៃនិងការគោរពស្រលាញ់គ្នាទៅវិញទៅមក ជារបស់មួយដ៏សំខាន់សម្រាប់គេ។ មិនត្រឹមតែប៉ុណ្ណោះ រូបគេថែមទាំងប្តេជ្ញាលះបង់អ្វីៗដើម្បីរក្សាការផ្តល់តម្លៃនិងការគោរពស្រលាញ់នេះ ឲ្យស្ថិតស្ថេរក្នុងចិត្តរបស់គេទៀតផង។ ទោះមិនបញ្ចេញឈ្មោះក៏ដោយ តែការសរសេររបស់ខ្សែបម្រើរូបនេះ អាចចង់សំដៅលើកីឡាករ Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលជ្រើសរើសឲ្យរូបគេធ្វើជាប្រធានក្រុម។
គួច សុកុម្ភៈ បានបង្ហោះរូបភាពកីឡាករ Honda ឱបរូបគេចំនួនពីរសន្លឹកលើហ្វេសប៊ុក ហើយបានរៀបរាប់ថា៖»ការឲ្យតម្លៃនិងការគោរពស្រលាញ់គ្នាទៅវិញទៅមក គឺវាសំខាន់ណាស់សម្រាប់ខ្ញុំ ហើយវាតែងតែឋិតនៅក្នុងចិត្តរបស់ខ្ញុំជានិច្ច។ ខ្ញុំនឹងលះបង់គ្រប់បែបយ៉ាង ដើម្បីរក្សាតម្លៃរបស់ខ្ញុំមួយនេះ ទោះបីជាជីវិតរបស់ខ្ញុំធ្លាក់ដល់កម្រិតណា ឬស្ថិតក្នុងស្ថានភាពណាក៏ដោយ»៕
Tag:
បាល់ទាត់
គួច សុកុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com