ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ដែល​ធ្វើ​ឲ្យ​អាយុ​អ្នក​ខ្លី​ដោយ​មិនដឹង​ខ្លួន​
31, Oct 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​អាច​ឆក់យក​សុខភាព​អ្នក​ដោយ​មិនដឹង​ខ្លួន​។



តើ​មាន​អ្វី​ខ្លះទៅ​?
 
1.    នៅពេលដែល​អ្នក​ខ្ចិ​ល មិន​ហាត់ប្រាណ នោះ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកនឹង​ធ្លាក់ចុះ ដោយ​ធ្វើ​ឲ្យ​ជំងឺ​ផ្សេងៗ​ងាយ​ឆ្លង​ចូល​រាងកាយ​អ្នក​ណាស់​។ ដូចនេះ អ្នក​គួរតែ​សាង​ទម្លាប់​ហាត់ប្រាណ ទើប​អាចធ្វើ​ឲ្យ​រាងកាយ​អ្នក​រឹងមាំ​។​
 
2.    បើ​អ្នកមាន​ទម្លាប់​អង្គុយ​គង​ទាក់​ខ្លា អ្នក​គួរតែ​កែ​ចោល​ទម្លាប់​អាក្រក់​មួយ​នេះ ព្រោះ​វា​អាចធ្វើ​ឲ្យ​ខូច​ឆ្អឹងខ្នង​អ្នក ដោយ​ធ្វើ​ឲ្យ​ចុក​រោយ​បាន​។ ជាពិសេស ឈាម​ក្នុង​រាងកាយ​អ្នក​ក៏​ដើរ​មិន​ស្រួល​ដែរ ដោយ​ធ្វើ​ឲ្យ​ឈាម​អ្នក​ឡើង​ចុះ​មិន​ទៀងទេ​។ ដូចនេះ អ្នក​គួរតែ​អង្គុយ​ឲ្យ​ត្រង់ ទើប​ល្អ​ចំពោះ​សុខភាព​។​
 
3.    អ្នក​មិនគួរ​អង្គុយ​នៅមុខ​កុំព្យូទ័រ​ហួស​ពី​៣​ម៉ោង​មិន​កម្រើក​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែមាន​ពេល​សម្រាក​ហើយ​ដើរ​ចេញពី​កុំព្យូទ័រ​ខ្លះ ទើប​អ្នកមាន​សុវត្ថិភាព​។​
 
4.    បើ​អ្នកមាន​ទម្លាប់​អាក្រក់​ញ៉ាំ​ទឹក​តិច អ្នក​គួរតែ​កែ​មក​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន ទើប​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ព្រោះ​បើ​អ្នក​ខ្វះ​ជាតិ​ទឹក នោះ​សុខភាព​អ្នកនឹង​អាច​ទ្រុឌទ្រោម​ខ្លាំងណាស់​។​
 
5.    អ្នក​មិនគួរ​រក្សា​ទម្លាប់​លេង​ទូរស័ព្ទ​ក្នុង​បន្ទប់ទឹក​ទេ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​បញ្ចេញ​មិន​អស់​ឡើយ ដោយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់​។​
 
6.    នៅពេលដែល​រាងកាយ​អ្នកចេញ​សញ្ញា​ខុសពី​ធម្មតា អ្នក​គួរតែ​ប្រយ័ត្ន ហើយ​ពិនិត្យ​សុខភាព​ឲ្យ​បានល្អ ទើប​អាច​ព្យាបាល​បាន​ទាន់ពេលវេលា​។ ដូចនេះ បើ​អ្នក​អាច​កែ​ទម្លាប់​ទាំងនេះ​ចេញ នោះ​សុខភាព​អ្នកនឹង​អាច​រឹងមាំ​បាន​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com