ជាតិ
នយោបាយជាតិ
លោក គង់ មុនីកា ៖ បក្សចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល គឺមានសំណាង
× ភ្នំពេញ៖ គណបក្សចំនួន១៥ ដែលមិនជាប់ឆ្នោត បានចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយរដ្ឋាភិបាល។ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា យល់ឃើញថា គណបក្សនយោបាយ ដែលបានចូលរួមឧត្តមក្រុមប្រឹក្សានេះ គឺជាសំណាងមួយរបស់ខ្លួន ដែលអាចយកបញ្ហានានាក្នុងសង្គម ទៅដាក់ជូនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាពលរដ្ឋ។
លោក គង់ មុនីកា ដែលមានតំណែងស្មើទេសរដ្ឋមន្ត្រីក្នុងឧត្តមក្រុមប្រឹក្សានេះ ត្រៀមលើកយកបញ្ហាពុករលួយ ទៅផ្ដល់គំនិត និងពិភាក្សាជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដូចតទៅ៖
សម្រាប់លោក គង់ មុនីកា ការចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ មិនមែនដោយសារសម្លឹងអំណាច និងតួនាទីអ្វីទេ ប៉ុន្តែវាឱកាសមួយឲ្យគណបក្សលោក អាចមានលទ្ធភាពចូលរួមដោះស្រាយបញ្ហាពលរដ្ឋជាមួយរដ្ឋាភិបាលទាន់ពេលវេលា។ ម្យ៉ាងវិញទៀតលោក យល់ឃើញថា ការចូលរួមផ្ដល់យោបល់នេះ វាក៏អាចកាត់បន្ថយការធ្វើបាតុកម្ម និងតវ៉ាតាមដងផ្លូវ ពីសំណាកគណបក្សនយោបាយផងដែរ។
គួរបញ្ជាក់ថា ប្រធាន និងអនុប្រធានប្រតិភូ ដែលមានពីគណបក្សនយោបាយទាំង១៥ ចូលរួមជាសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ សុទ្ធតែទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ហើយប្រាក់ខែតាមតួនាទីនីមួយៗ ពីរដ្ឋាភិបាល៕
Tag:
គង់ មុនីកា
ឧត្តមក្រុមប្រឹក្សា
រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com