ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
នៅពេលដែល«ទឹកដូង»ធម្មជាតិ ប្រជែងយកអតិថិជនពីកាហ្វេប្រេនៗ
× ភ្នំពេញ៖ ទឹកដូងខ្ចី និងកាហ្វេ បានក្លាយជាភេសជ្ជៈប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា។ ទោះជាកាហ្វេ និងភេសជ្ជៈដទៃកំពុងវាយលុកសម្បើមក៏ដោយ ក៏«ដូងខ្ចី»នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងចំណែកទីផ្សារភេសជ្ជៈនៅកម្ពុជា។ «ដូងខ្ចី» កំពុងប្រជែងជាមួយនឹងភេសជ្ជៈទាំងនោះ ខណៈដែល«ទឹកដូង» មិនត្រឹមតែជាភេសជ្ជៈសុខភាពធម្មជាតិបំបាត់ការស្រេកទឹកប៉ុណ្ណោះទេ វាក៏ជួយឲ្យអ្នកប្រើប្រាស់មានកម្លាំង និងជាឱសថព្យាបាលជំងឺផង។ អ្នកប្រកបរបរលក់ដូងខ្ចីនេះ ក៏អាចរកប្រាក់ចំណូលបានច្រើនគួរសមដែរ។ អ្នកលក់ដូងនៅក្បែរវិទ្យាល័យ ប៊ុន រានី ហ៊ុន សែន ផ្សារដើមថ្កូវ បានអះអាងប្រាប់សារព័ត៌មាន thmeythmey.com ថា គាត់អាចលក់ដូងអស់ពី ២០០ ទី ៣០០ផ្លែ ក្នុងមួយថ្ងៃ។ គិតជាចំណូលដុល ពី៤០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។
សូមអញ្ជើញទស្សនាវីដេអូ «ថ្មីៗ៣នាទី» ពីសារព័ត៌មាន thmeythmey.com ដូចខាងក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com