ជាតិ
នយោបាយជាតិ
រដ្ឋសភា ប្រកាសសុពលភាពជូនតំណាងរាស្ត្រថ្មី៣៨នាក់ នៅព្រឹកនេះ
× រដ្ឋសភា បើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ ដើម្បីប្រកាសសុពលភាពជូនបេក្ខជនតំណាងរាស្ត្រថ្មីចំនួន៣៨នាក់។ បេក្ខជនតំណាងរាស្ត្រថ្មីទាំងនោះ គឺជំនួសតំណាងរាស្ត្រ ដែលសុំលាលែងពីតំណែង។
កាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់លិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យទទួលស្គាល់បេក្ខជនតំណាងថ្មីទាំង៣៨នាក់ ដែលត្រូវជំនួសអ្នកលាលែង។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនីតិកាលទី៦នេះ អាសនៈទាំង១២៥ក្នុងរដ្ឋសភា បានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។ នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលថ្មី សម្តេច ហ៊ុន សែន បានប្រាប់ឲ្យតំណាងរាស្ត្រ ដែលត្រូវកាន់តំណែងផ្សេងៗក្នុងជូររដ្ឋាភិបាល ដោយរាប់ចាប់តាំងពីទេសរដ្ឋមន្ត្រី ចុះក្រោម ត្រូវលាលែងពីតំណែងជាតំណាងរាស្ត្រ ដើម្បីទុកតំណែងនេះ ឲ្យអ្នកដទៃវិញ៕
Tag:
រដ្ឋសភា
តំណាងរាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com