ជាតិ
បទសម្ភាសន៍
សង្គមជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ព្រៃកោងកាង, ស្មៅសមុទ្រ, ផ្កាថ្ម... កំពុងទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី រូបភាពពី Khmer travel and tour
× កំពត៖ សហគមន៍នេសាទត្រពាំងសង្កែ ដែលស្ថិតនៅចន្លោះប្រភេទទឹកភ្លាវរវាងទឹកសាប និងទឹកប្រៃប្រសព្វគ្នា សម្បូរទៅដោយព្រៃកោងកាងជាង៤០ប្រភេទ, ស្មៅសមុទ្រ, ផ្កាថ្ម, និងរុក្ខជាតិផ្សេងទៀត បានក្លាយជាជម្រកសម្រាប់មច្ឆជាតិ, ពពួកសត្វរស់នៅក្នុងសមុទ្រ និងក្លាយជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទីមកទស្សនានៅទីនេះ។
ជាសហគមន៍នេសាទ និងរមណីយដ្ឋាន ដែលស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពតមួយនេះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនមកកម្សាន្តដោយមិនជិនណាយ។ ប្រជាសហគមន៍១០៦២គ្រួសារដែលរស់នៅទីនេះ ប្រកបរបរចិញ្ចឹមជីវិតដោយការនេសាទ, ដាំដំណាំ, ធ្វើស្រែចម្ការ និងដឹកភ្ញៀវទេសចទៅគយគន់ព្រៃកោងកាង និងដាំកូនកោងកាង។ ពួកគាត់អាចរកចំណូលបាន ៣ម៉ឺនរៀល ក្នុងមួយថ្ងៃពីការនេសាទ។
សូមអញ្ជើញទស្សនាវីដេអូអំពីទិដ្ឋភាពសម្រស់ព្រៃកោងកាង នៅរមណីយដ្ឋាន«ត្រពាំងសង្កែ» ខេត្តកំពត ខាងក្រោមដូចតទៅ៖
លោក សឹម ហ៊ឹម ប្រធានសមាគមន៍ត្រពាំងសង្កែ បានប្រាប់ ThmeyThmey 25 ថា មានភ្ញៀវទេសចរជាង ៤ម៉ឺននាក់ក្នុង១ឆ្នាំ មកលេងនៅរមណីយដ្ឋាននេះ ក្នុងនោះមានភ្ញៀវជាតិ៩៥ភាគរយ ចំណែកភ្ញៀវបរទេសតែ៥ភាគរយប៉ុណ្ណោះ ដែលពួកគេជាអ្នកស្ម័គ្រចិត្តមកសិក្សាស្រាវជ្រាវនៅតំបន់នេះ៕
ព្រៃកោងកាងជាង៤០ប្រភេទ, ស្មៅសមុទ្រ និងផ្កាថ្ម នៅសហគមន៍ត្រពាំងសង្កែដែលមានចម្ងាយ ៧គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣៣ (កំពត-កែប) ទាំងនេះ ជារនាំងដ៏រឹងមាំសម្រាប់ទប់លំនឹងទឹករលក, ខ្យល់ព្យុះ និងស្រូបយកឧស្ម័នពុល (កាបូនឌីអុកស៊ីត) ផងដែរ។
Tag:
ព្រៃកោងកាង
ស្មៅសមុទ្រ
ផ្កាថ្ម
កំពត
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com