អត្ថបទពាណិជ្ជកម្ម
អេ​ម​ហួស​ជាមួយ Samsung Galaxy J4+ និង J6+
01, Oct 2018 , 4:25 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​ដាក់​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 9 កាលពី​ចុងខែ​សីហា​កន្លងទៅនេះ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​សាម​សុង ក៏​មិនបាន​ភ្លេច​អាវុធ​ធុន​កណ្តាល​របស់ខ្លួន ដើម្បី​វាយលុក​ទីផ្សារ​ដែរ​។​
 
Samsung Galaxy J4+ និង J6+ គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ភាព​ស៊ី​វិ​ល័យ ជាមួយ​អេក្រង់​ពេញ​តួ ស័ក្តិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម ទស្សនា​វីដេអូ ព្រោះ​អេក្រង់​វា​មាន​មុខងារ ផ្តល់​កម្រិត​ពណ៌ និង​រូបភាព​ច្បាស់​ខ្ពស់ បាន​យ៉ាង​ល្អឥតខ្ចោះ​។ ខាងក្រោម​នេះ​គឺជា​លក្ខណៈសម្បត្តិ​របស់ Samsung Galaxy J4+ និង J6+៖
 
១. Galaxy J4+


 
Samsung Galaxy J4+ មាន​ទម្ងន់​ស្រាល រាងស្តើង និង​បំពាក់​នូវ​អេក្រង់ HD+ ទំហំ 6-inch ដ៏​ធំ​ច្បាស់​ល្អ ដែល​ផ្តល់នូវ​កម្រិត​រូបភាព និង​ពណ៌​ច្បាស់​ដូច​ធម្មជាតិ ដែលជា​ដៃគូ​ដ៏​ឥតខ្ចោះ សម្រាប់​ការ​ទស្សនា​វីដេអូ លេង​ហ្គេម និង​អាច​ប្រើប្រាស់​មុខងារ​ចែក​អេក្រង់​ជា​ពីរបាន​ផងដែរ​។ ក្រៅពី​អេក្រង់ ចំណុច​ដ៏​ទាក់ទាញ​របស់ Galaxy J4+ គឺមាន​បំពាក់​កាមេរ៉ា​ខាងក្រោយ ទំហំ ១៣​មេ​ហ្គា​ភិ​ច​សែ​ល កាមេរ៉ា​ខាងមុខ​ទំហំ ៥​មេ​ហ្គា​ភិ​ច​សែ​ល រួមជាមួយ​មុខងារ Selfie Focus និង​LED Flash ងាយស្រួល​ក្នុងការ​ចាប់យក​រូបភាព​បាន​ស្អាត ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ Galaxy J4+ មាន​ជម្រើស ៣ ពណ៌​ដ៏​ស៊ី​វិ​ល័យ គឺ​ពណ៌​ផ្កាឈូក ពណ៌​ខ្មៅ និង​ពណ៌​មាស​។ និយាយ​ពី​តម្លៃ​វិញ គឺ​ត្រឹមតែ ១៥៩ ដុល្លារ​តែប៉ុណ្ណោះ​។​


 
២. Galaxy J6+


 
​ជាមួយ​អេក្រង់​ដ៏​ធំ ទំហំ 6-inch កម្រិត​បង្ហាញ​ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និង​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 13MP f/1.9 សម្រាប់​ថតរូប​ចាប់​ប្លង់​ទូលាយ និង​មួយ​គ្រាប់​ទៀត​ទំហំ 5 MP f/2.2 សម្រាប់​ថតរូប​ព្រិល​ផ្ទៃ​ខាងក្រោយ​។ ចំណែក​កាមេរ៉ា​មុខ ទំហំ 8MP f/1.9 រួមជាមួយ​មុខងារ Live Focus,Bokeh Effects​ផងដែរ​។​ចំណុច​ដ៏​ទាក់ទាញ​មួយទៀត​របស់ Galaxy J6+ គឺ​បាន​បំពាក់​នូវ​សេន​សឺ​ស្គេ​ន​ក្រយៅដៃ ស្ថិតនៅ​ចំហៀង​ទូរ​សព្ទ ដែល​ផ្តល់​ភាពងាយស្រួល និង​សុ​វត្តិភាព​ខ្ពស់​។ Samsung Galaxy J6+ មាន​ជម្រើស ៣​ពណ៌​គឺ​ពណ៌​ក្រហម ពណ៌​ខ្មៅ និង​ពណ៌​ប្រ​ផះ ជាមួយ​តម្លៃ​ត្រឹមតែ ២០៩ ដុល្លារ​តែប៉ុណ្ណោះ​។​


 
​លោកអ្នក​អាច​រក​ជាវ​បាន​ទូរ​សព្ទ Samsung Galaxy J4+ និង J6+ គ្រប់​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ​សាម​សុង​ក្នុងប្រទេស​កម្ពុជា​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ 1800 203 232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com