អន្តរជាតិ
បញ្ហា​ដ៏​លំបាក​នៅខាងមុខ​នៃ​ជំនួប​កំពូល​លើក​ទី​២​រវាង​ប្រធានាធិបតី​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​
04, Oct 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Mike Pompeo នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាស៊ី​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ និង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​នៅ​ថ្ងៃអាទិត្យ នៅពេលដែល​មេដឹកនាំ​ទាំង​២​ចាប់ផ្តើម​រៀបចំ​ជំនួប​កំពូល​លើក​ទី​២​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងជើង​។​

 
 រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ទាយ​ទុកជាមុន​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ថា ជំនួប​រវាង​លោក​ត្រាំ និង​លោក​គីម​នឹង​កើតមាន​នៅពេល​ណាមួយ​ខាងមុខ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក Pompeo ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​ទទួលស្គាល់ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាចមាន​អាវុធ​នុយ​ក្លែ​អ៊ែរ​ចំនួន​៦០​គ្រាប់ ដែល​បាន​ស្តុក​ទុក​។ កិច្ចការ​នៃ​ការរៀបចំ​គម្រោង​ពិភាក្សា​មិន​ធ្វើ​ឲ្យ​មាន​អាវុធ​នុយ​ក្លែ​អ៊ែរ ប្រហែល​មានការ​ពិបាក​។​
 
​អស់​រយៈពេល​មួយឆ្នាំ ដែល​កូរ៉េខាងជើង​បាន​ចូលរួម​ក្នុង​សហគមន៍​អន្តរជាតិ ប្រទេសមួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​មានការ​បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កូរ៉េខាងជើង​ជាការ​លើកទឹកចិត្ត​ចំពោះ​ឥរិយាបទ​របស់ខ្លួន​។ នេះ​បើ​យោងតាម​លោក​Evan Rees អ្នកវិភាគ​សម្រាប់​តំបន់​អាស៊ី និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​អង្គការ Stratfor​។​
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ម៉ូស្គូ​បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​វាយតម្លៃ​ឡើងវិញ​ពី​ការដាក់ទណ្ឌកម្ម​ដល់រ​ដ្ឋា​ភិ​បាល​ក្រុង​ព្យុងយ៉ាង​។ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​និយាយថា ចំណងទាក់ទង​ដ៏​កក់ក្តៅ​ឡើង និង​ការអភិវឌ្ឍ​ប្រកបដោយ​វិជ្ជមាន​រវាង​កូរ៉េខាងជើង និង​ខាងត្បូង និង​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង​ជាមួយ​សហរដ្ឋ​អាមេរិក ត្រូវតែមាន​ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ​។​
 
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិន​យល់ស្រប ដោយ​និយាយថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​កូរ៉េខាងជើង​នឹង​នៅតែ​ស្ថិត​ជា​ធរមាន​៕
 

kim-summit/4597842.html" target="_blank">​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com