ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយផ្ដាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវរថយន្ត Ford Ranger ស៊េរីឆ្នាំ២០១៩ ប្រភេទ Pick-Up ដែលមានសមត្ថភាពលើសគេ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពកាន់តែទំនើប ទាន់សម័យ និងកាន់តែអស្ចារ្យជាងមុនទៅទៀត។ រថយន្ត Ford Ranger ស៊េរីដ៏ទំនើបមួយនេះ ត្រូវបានផលិតឡើងដោយមានការកែច្នៃថ្មីទាំងស្រុង ទៅលើប្រព័ន្ធជើងក្រោម ដែលធ្វើឲ្យរថយន្តកាន់តែមានភាពរឹងមាំ និងធ្វើឲ្យការបើកបរនៅលើផ្លូវ Off-road កាន់តែមានទំនុកចិត្ត មិនថាអ្នកបើកបរជាមួយនឹងស្ថានភាពផ្លូវលំបាកយ៉ាងនេះទេ។
ក្រុមហ៊ុន RMA Cambodia បាននាំចូលនូវរថយន្ត Ford Ranger 2019 ពីរម៉ូឌែលផ្សេងគ្នា ដែលអាចឲ្យអ្នកជ្រើសរើសបានរួមមាន Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half-full Option)។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជា អ្នកដែលទិញរថយន្ត Ford យកទៅប្រើប្រាស់ ពួកគាត់ចង់បានរថយន្តមួយ ដែលមានភាពរឹងមាំ មានផាសុកភាព និងមានបច្ចេកវិទ្យា ដែលធ្វើឲ្យការបើកបររបស់គាត់កាន់តែមានភាពងាយស្រួល។ លោក ងន សាំង បញ្ជាក់ដូច្នេះថា៖« រថយន្ត Ford Ranger ម៉ូឌែលចុងក្រោយនេះ វានឹងផ្ដល់ឲ្យអ្នកប្រើប្រាស់ក្នុងអាជីវកម្ម ក៏ដូចជាប្រើប្រាស់ក្នុងគ្រួសារផងដែរ»។
រថយន្ត Ford Ranger 2019 បានរចនារូបរាងខាងមុខថ្មីទាំងស្រុង រួមមានប៉ាណា និងកាងខាងមុខ រចនាគួរឲ្យទាក់ទាញ ចង្កៀងមុខ និងចង្កៀងពិលកាងមុខ បានកែច្នៃជាថ្មីយ៉ាងស្រស់ស្អាត រួមជាមួយនឹងចង្កៀង LEDបំភ្លឺពេលថ្ងៃ និងចង្កៀងគជ់ HID ភ្លឺច្បាស់ជាងមុន ជួយសម្រួលការបើកបរនៅពេលយប់បានច្រើន និងធ្វើឲ្យការបើកបរនៅពេលយប់មានសុវត្ថិភាពជាងមុន។
រថយន្តនេះ ក៏មានបំពាក់នូវប្រព័ន្ធ lock និងបញ្ចេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Passive Entry Passive Start) គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបានបំពាក់ទៅលើរថយន្ត Ford Ranger 2019។ អ្នកគ្រាន់តែទុកសោររថយន្តជាប់នឹងខ្លួន រួចយកដៃស៊កទៅក្នុងដៃទ្វារ នោះទ្វារនឹង Unlock ដោយខ្លួនឯង។ បន្ទាប់មកទៀត អ្នកអាចចូលទៅក្នុងរថយន្ត និងបញ្ជេះរថយន្តដោយគ្រាន់តែយកជើងគងហ្វ្រាំង រួចចុចប៊ូតង់បញ្ជេះ ជាការស្រេច។
ចំណែកផ្នែកខាងក្នុងរថយន្តវិញ ត្រូវបានរចនាជាថ្មី ក្នុងនោះកៅអីនីមួយៗ សុទ្ធសឹងធ្វើអំពីស្បែកប្រភេទ Premium ដែលមានគុណភាពខ្ពស់ អាចប្រើប្រាស់បានយូអង្វែង មិនងាយសឹកឬរហែកនោះទេ។ ម្យ៉ាងទៀតជាមួយនឹងបច្ចេកវិទ្យាថ្មី អាចឲ្យលោកអ្នកភ្ជាប់ទូរស័ព្ទ iPhone ទៅនឹងប្រព័ន្ធ SYNC 3 អាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជាស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើសារ ហៅចេញដោយបញ្ជាដោយសំឡេង។
រថយន្តនេះ បានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខ ដើម្បីចាប់ឧបសគ្គ ដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ។ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។ បច្ចេកវិទ្យានេះ ជួយកាត់បន្ថយការប៉ះទង្គិចផ្នែកខាងមុខ និងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរ នៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខផងដែរ។
ក្រៅពីនេះរថយន្ត Ford Ranger 2019 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដូចជា ប្រព័ន្ធ ផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ(Adaptive Cruise Control) និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ដែលសុទ្ធសឹងបានបំពាក់នៅលើរថយន្ត Ford Ranger ម៉ូឌែលកន្លងមក។
Ford Ranger 2019 គឺជារថយន្ត Pick-up ទីមួយ ដែលមានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយតម្រូវឲ្យអ្នកបើកបរ គ្រាន់តែយកជើងអបហ្វ្រាំង និងពុំចាំបាច់កាន់ចង្កូតនោះទេ នៅពេលចូលចត។ផ្នែកខាងក្រោយរបស់រថយន្ត ក៏បានរចនាជាថ្មី ធ្វើឲ្យការលើកដាក់អីវ៉ាន់កាន់តែងាយស្រួលព្រោះទ្វារខាងក្រោយ មានភាពស្រាលជាងមុន និងបានបំពាក់ទៅដោយបូម ជួយកាត់បន្ថយការប្រើកម្លាំងដល់ទៅ 70% នៅពេលអ្នកបើក/បិទទ្វារផ្នែកខាងក្រោយរថយន្ត។
(អត្ថបទពាណិជ្ជកម្ម)