អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​លោកស្រី Nikki Haley ទូត​អាមេរិក​ប្រចាំ UN លាលែង​ពី​តំណែង​នា​ដំណាច់ឆ្នាំ​
10, Oct 2018 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី Nikki Haley អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ (UN) បានប្រកាស​លាលែង​ពី​តំណែង ដែល​ខ្លួន​កាន់កាប់​អស់​រយៈពេល​ជិត​២​ឆ្នាំ​។​



​អតីត​អភិបាលរដ្ឋ South Carolina អាយុ​៤៦​ឆ្នាំ​រូបនេះ គឺ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ដ៏​តិចតួច​ក្នុង​រដ្ឋបាល​ត្រាំ​។ លោកស្រី Nikki Haley មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលាលែង​នេះឡើយ ប៉ុន្តែ​មានការ​លើកឡើង​នានា​ថា គាត់​គ្រោង​ប្រជែង​ធ្វើ​បេក្ខភាព​ប្រធានាធិបតី​ឆ្នាំ​២០២០​។​

អត្ថបទទាក់ទង

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា ទូត​អាមេរិក​ប្រចាំ UN រូបនេះ នឹង​ចេញពី​តំណែង​របស់ខ្លួន​នា​ដំណាច់ឆ្នាំ​។ នេះ​បើតាម​ការដកស្រង់​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។​

​លោក ដូ​ណា​ល់ ត្រាំ អាច​ជ្រើសរើស​អ្នក​បន្ត​តំណែង​លោកស្រី Nikki នា​រយៈពេល​ពី​ពីរ​ទៅ​បី​សប្តាហ៍​ខាងមុខ ដោយ​លោក​មើលឃើញថា Dina Powell អតីត​ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​របស់លោក អាចជា​បេក្ខភាព​នាំមុខ​សម្រាប់​តំណែង​នេះ​។​



លោក​ត្រាំ ក៏បាន​បង្ហើប​ពី​ឈ្មោះ Ivanka ដែលជា​កូនស្រី​បង្កើត​របស់ខ្លួន​ផងដែរ ប៉ុន្តែ​លោក​ជឿថា នឹង​ទទួលរង​នូវ​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​គ្រួសារនិយម​៕

© រក្សាសិទ្ធិដោយ thmeythmey.com