អត្ថបទពាណិជ្ជកម្ម
សាលាអន្តរជាតិលើននីងចាំងហ្គល ប្រគល់ថវិកាសប្បុរសលើកទី៤ តាមរយៈមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា
12, Oct 2018 , 3:39 pm        
រូបភាព
ដោយ:
​សាលា​អន្តរជាតិ លើ​ន​នី​ង​ចាំ​ងហ្គ​ល បានរៀបចំ​កម្មវិធី​ប្រមូល​មូលនិធិ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​តាមរយៈ​ការជួយ​ជំរុញ​លើកទឹកចិត្ត​សិស្ស ឲ្យ​មាន​ស្មារតី​ចេះ​ជួយ​គ្នា និង​មាន​សាមគ្គីភាព​គ្នា​។ សាលា​អន្តរជាតិ លើ​ន​នី​ង​ចាំ​ងហ្គ​ល គឺជា​សាលា​អន្តរជាតិ​តែមួយគត់​នៅ​កម្ពុជា​ដែល​ទទួលបាន​សិទ្ធិ​ហ្រេ្វ​ន​ឆាយ​មកពី​ប្រទេស​កាណាដា ក្នុងការ​ផ្ដល់ជូន​នូវ​ការអប់រំ​កម្រិតស្ដង់ដារ​ខ្ពស់បំផុត និង​ត្រូវបាន​ទទួលស្គាល់​ដោយ​សាលា​លើ​ន​នី​ង ចាំង​ហ្គ​ល​ប្រទេស​កាណាដា និង​ក្រសួង​អប់រំ យុវជន និង កីឡា​នៃ​ប្រទេស​កម្ពុជា​។​
 
​ដើម្បី​ចូលរួមចំណែក​ជួយសង្គ្រោះ​ជីវិត​កុមារ ដែល​ត្រូវការ​ការព្យាបាល​ជា​ចាំងបាច់ លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បាន​ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​រៃអង្គាស​ថវិកា​សប្បុរស​ធម៌​ជា​លើក​ទី​៤ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា តាមរយៈ​ការលក់​សំបុត្រ ចូលរួម​កម្ម​វិធីចែក​សញ្ញាបត្រ និង​ការសម្ដែង​សិល្បៈ របស់​សិស្សានុសិស្ស​នៅ​សណ្ឋាគារ Sofitel កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅ​។



ថវិកា​ដែល​ប្រមូលបាន​ពី​ការលក់​សំបុត្រ​ទាំង​អស់ពី​មាតាបិតា និង​អាណាព្យាបាល​របស់​សិស្សានុសិស្ស ព្រមទាំង គណៈ​គ្រប់គ្រង​សាលា មាន​សរុប​ចំនួន​៨,០០០​ដុល្លារ​។ ថវិកា​ទាំងអស់នេះ ត្រូវបាន​ប្រគល់​ជូនទៅ​មូលនិធិ​គន្ធបុប្ផា នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​។ មកទល់ពេលនេះ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បាន​បរិច្ចាគ​ថវិកា​សរុប​ជាង ២៥០០០​ដុល្លារ ជូនទៅ​ដល់​ខាង​មន្ទីរពេទ្យ​គន្ធបុប្ផា​។​


 
​នៅក្នុងពេល​ប្រគល់​ថវិកា​ជូ​នមន្ទីរពេទ្យ​គន្ធបុប្ផា លោក លី វីរៈ បាន​អំពាវនាវ​ដល់​សាធារណៈជន​ឲ្យ​បន្ត​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​កម្ពុជា​ដែល​ខ្វះខាត ឲ្យ​ទទួលបាន​នូវ​ការព្យាបាល​ដោយ​មិន​គិតថ្លៃ ព្រោះ​កុមារ​ដែលមាន​សុខុមាល​ភាពល្អ គឺជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ​នៅពេល​អនាគត​។​


 
​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សាលា​អន្តរជាតិ​លើ​ន​នី​ង​ចាំ​ងហ្គ​ល សូម​ប្រសិទ្ធិ​ពរជ័យ ដល់​សប្បុរសជន និង​ក្រុមគ្រួសារ​ទាំងអស់​សិស្សានុសិស្ស ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​រៃអង្គាស​ថវិកា​សប្បុរស​ធម៌​របស់​សាលា ក៏ដូចជា​សប្បុរសជន​ដែល​បាន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ​។​







​ស្នាមញញឹម​របស់​កុមារ គឺជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
​ 

© រក្សាសិទ្ធិដោយ thmeythmey.com