ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រលួសធំ ជាកន្លែងថតរូបដ៏ពេញនិយមរបស់ភ្ញៀវទេសចរក្នុងរដូវភ្ជុំបិណ្ឌ
13, Oct 2018 ,
11:29 am
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ឧត្តរមានជ័យ៖ រលួសធំ ជាតំបន់ទេសចរណ៍ថ្មីមួយ ក្នុងទឹកដីក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តំបន់ទេសចរណ៍មួយនេះ មានដីច្រោះ ចែងចាំងជាពណ៌មាស ដែលគួរជាទីគយគន់។ ក្នុងរដូវភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរជាច្រើនបានមកលេងកម្សាន្តនៅទីនេះ ចាប់តាំងពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ដោយអ្នកខ្លះមកថតរូបកម្សាន្ត និងមកទទួលអាហារនៅទីនេះផងដែរ។
មានចម្ងាយ១៨គីឡូម៉ែត្រពីក្រុងសំរោង និងមានចម្ងាយ៤៨គីឡូម៉ែត្រពីទីរួមខេត្ត រមណីយដ្ឋានរលួសធំ ស្ថិតនៅក្នុងភូមិខ្នាចឫស្សី សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងរដូវភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរជាច្រើនបានមកកម្សាន្តនៅរមណីយដ្ឋានថ្មីមួយនេះ។ លោក ស៊ុន ឬទ្ធី ប្រជាការពារភូមិ ដែលចុះមកយាមនៅក្នុងរមណីយដ្ឋាននេះ បានប្រាប់ឲ្យដឹងថា ក្នុងអំឡុងថ្ងៃភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរច្រើន បើនិយាយពីឡានវិញ ចូលរាប់រយឡានក្នុងមួយថ្ងៃៗ។ ហើយភ្ញៀវទេសចរ ភាគច្រើនមកពីតាមខេត្តនានា។
បើតាមលោក ឬទ្ធី រមណីយដ្ឋានរលួសនេះ ក្រៅពីថ្ងៃបុណ្យទាន រួមមានថ្ងៃសៅរ៍ និងអាទិត្យ ក៏មានភ្ញៀវទេសចរមកកម្សាន្តច្រើនផងដែរ។ ជាមួយគ្នានេះ ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅរមណីយដ្ឋាននេះ អាចសម្រាកទទួលទានអាហារនៅតាមតូបនីមួយៗ។ ចំណែក ចំណីអាហារនៅទីនេះមានតម្លៃសមរម្យ ដែលជាការកំណត់តម្លៃដោយមន្ទីរទេសចរណ៍ខេត្ត។
សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រលួសធំ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
4 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
5 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
6 ថ្ងៃ
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
1 ថ្ងៃ
ការប្រឡងគ្រូអនុវិទ្យាល័យ នឹងរៀបចំ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជន៤៤១នាក់ប៉ុណ្ណោះ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម