ជាតិ
អភិបាលខេត្ត​ព្រះសីហនុ​៖«​កំប្លោក និង​ត្រកៀត ត្រូវបាន​សម្អាត​អស់ពី​ឆ្នេរ​ហើយ​»
14, Oct 2018 , 11:31 am        
រូបភាព
រូបភាព​រដ្ឋបាលខេត្តព្រះសីហនុ
រូបភាព​រដ្ឋបាលខេត្តព្រះសីហនុ
​ភ្នំពេញ​៖ រហូតមកដល់​ថ្ងៃនេះ កំប្លោក និង​ត្រកៀត ដែល​រសាត់អណ្ដែត​ពី​ប្រទេស​វៀតណាម មក​ឆ្នេរសមុទ្រ ប្រទេស​កម្ពុជា ត្រូវបាន​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​សម្អាត​ស្អាត​អស់ហើយ​។ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​។


 
​បញ្ហា​កំប្លោក និង​ត្រកៀត ដែល​រសាត់​នៅតាម​ឆ្នេរសមុទ្រ​នៃ​ប្រទេស​កម្ពុជា បាន​កើតឡើង​តាំងពីដើម​សប្តាហ៍​មុន ហើយ​ពេលនោះ ប្រជាពលរដ្ឋ​នាំគ្នា​បារម្ភ​ថា វា​អាច​ឲ្យ​ខូចគុណភាព​ទឹកសមុទ្រ និង​បាត់​ភាពស្រស់ស្អាត​ជាដើម​។ ទោះ​យ៉ាងនេះ​ក្តី រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អះអាងថា​វា​មិន​បានធ្វើ​ឲ្យ​ខូចគុណភាព​ទឹកសមុទ្រ​ទេ គ្រាន់តែ​បាត់បង់​សោភ័ណភាព​ឆ្នេរ​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​៕
 

Tag:
 កំប្លោក​
 ​ត្រកៀត​
© រក្សាសិទ្ធិដោយ thmeythmey.com