អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សម្រេច​ពន្យា​ការដាក់​ពាក្យ​ស្នើ​អាហារូបករណ៍ រហូតដល់​ថ្ងៃទី​១៩​តុលា​
17, Oct 2018 , 4:53 pm        
រូបភាព
ដោយ:
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បានសម្រេច​ពន្យា​ពេល នៃ​ការដាក់​ពាក្យស្នើសុំ​អាហារូបករណ៍ ពី​សាកលវិទ្យាល័យ រហូតដល់​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០១៨​។ ការសម្រេច​ពន្យា​នេះ គឺ​ដើម្បី​សម្រួល ដល់​បេក្ខជន​ដែល​ស្នើសុំ​ពាក្យ​អាហារូបករណ៍ នៅ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ និង​ផ្តល់ឱកាស​ដល់​បេក្ខជន​ឲ្យ​ទទួលបាន​អាហារូបករណ៍​ដោយ​ស្មើភាព​។
 
​សូមជម្រាបថា សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បានប្រកាស​ផ្តល់​អាហារូបករណ៍​គ្រប់មុខ​ជំនាញ រូ​ម​ទាំង​មហាវិទ្យាល័យ​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា និង​មហាវិទ្យាល័យ​សុខាភិបាល​ផងដែរ​។ 
 
​ហេតុផល​ចំនួន ១៣ ដែល​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ គួរ​ជា​ជម្រើស​ទី​១ សម្រាប់​និស្សិត​៖
 
១- សាកលវិទ្យាល័យ​ផ្តោត​សំខាន់​ទៅលើ​ជំនាញ​បច្ចេកវិទ្យា និង​ជំនាញ​សុខាភិបាល ដែលជា​ជំនាញ និង​អាជីព​ត្រូវការ​ជា​ចាំបាច់ នា​សតវត្ស​ទី​២១
 
២- ភាសា​អង់គ្លេស​៖ ភាសា​អង់គ្លេស គឺជា​ភាសា​អន្តរជាតិ​ដែល​ចាំបាច់​។ ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​សុខាភិបាល បច្ចេកវិទ្យា និង​វិជ្ជាជីវៈ​ភាគច្រើន ត្រូវការ​ចាំបាច់​ការនិយាយ​ភាសា​អង់គ្លេស​បានល្អ និង​ត្រឹមត្រូវ​។ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បាន​បញ្ចូល​ការរៀន​ភាសា​អង់គ្លេស​នៅ​គ្រប់​ឆ្នាំ​សិក្សា និង​គ្រប់​មុខជំនាញ​សិក្សា​ទាំងអស់ ដើម្បី​ឲ្យ​និស្សិត​រៀន​ចប់​ទទួលបាន មិន​ត្រឹមតែ​សញ្ញាបត្រ ប៉ុន្តែ​ថែមទាំង​ភាសា​អង់គ្លេស ដោយ​មិនបាច់​ចំណាយពេល​រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ផ្សេងទៀត​ទេ​។​
 
៣-​ការគិត​ស៊ីជម្រៅ​៖ បច្ចេកវិទ្យា​កំពុងតែ​ធ្វើ​ឲ្យ​ពិភពលោក​យើង មានការ​ផ្លាស់ប្តូរ​។ ពិភពលោក​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ពី​ការពិត​នៅក្នុង​សៀវភៅ ទៅ​ការពិត​ដែលមាន​ការប្រកួតប្រជែង​មួយ ឬ​ព័ត៌មាន​ក្លែងក្លាយ​នៅលើ​ទូរស័ព្ទ តាមរយៈ​ហ្គោ​ហ្គោល ឬ​អ៊ីនធឺណិត​។ ដើម្បី​ជោគជ័យ យើង​ត្រូវតែ​ចេះ​វិភាគ និង​វាយតម្លៃ​ស៊ី​ជ្រៅ ទៅលើ​ការពិត​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​អាជីព​ការងារ និង​បង្កើត​ជំនាញ​គិត​ថ្មី សម្រាប់​សតវត្ស​ទី​២១​។ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បញ្ចូល​មុខវិជ្ជា​ការគិត​ស៊ីជម្រៅ ទៅក្នុង​គ្រប់​ជំនាញ​សិក្សា​ទាំងអស់​ចាប់ពី​ឆ្នាំ​ទី​២​ឡើងទៅ​។​
 
៤- មាន​កម្មវិធីសិក្សា​កាយ​វិភាគ​វិទ្យា​(Essential Anatomy) ដ៏​ទំនើប​ថ្មី​បំផុត សម្រាប់​ឲ្យ​និស្សិត ធ្វើ​ស្វ័យ​សិក្សា​នៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែលមាន​ល្បឿន​លឿន​បំផុត​ចុងក្រោយបង្អស់​។​
 
៥- ការធ្វើទំនាក់ទំនង និង​ការ​ស្តាប់​៖ ការធ្វើទំនាក់ទំនង​ល្អ មាន​សារៈប្រយោជន៍​នៅក្នុង​វិស័យ​សុខាភិបាល​។ ឧទាហរណ៍​ការធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​មួយ ដើម្បី​ធានាថា​អ្នកជំងឺ​ទទួលបាន​នូវ​ការព្យាបាល​ដ៏​ល្អ​បំផុត​។ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង​បញ្ចូល​ជំនាញ​នៃ​ការធ្វើទំនាក់ទំនង និង​ជំនាញ​នៃ​ការ​ស្តាប់​ទៅក្នុង​គ្រប់មុខ​ជំនាញ​សិក្សា​ទាំងអស់​ចាប់ពី​ឆ្នាំ​២០១៩​តទៅ​។​
 
៦-​របៀប​បង្រៀន​ទំនើប និង​ជំនាញ​ក្នុង​ការទទួល​បានការ​ងារ​ធ្វើ​៖ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បាន​បង្កើត​ដេ​ប៉ា​តឺ​ម៉​ង់​ដាច់ដោយឡែក​មួយ​ដែល​ផ្តោតទៅលើ​ការរៀន និង​ការបង្រៀន​ដើម្បី​ធានាថា​វិធីសាស្ត្រ​បង្រៀន​ថ្មី​ទំនើប​ដូចជា​ការបង្រៀន​ដោយ​គិត​ស៊ីជម្រៅ ដោយ​ធ្វើ​សំយោគ និង​ការបង្រៀន​ដោយ​ផ្លាស់ប្តូរ​ពី​ការរៀន​នៅក្នុង​ថ្នាក់ ទៅ​រៀន​នៅ​គ្រប់​ទីកន្លែង ហើយ​មក​ធ្វើការ​ពន្យល់ និង​ទទួល​យោបល់​ត្រលប់​នៅក្នុង​ថ្នាក់​ជាដើម ត្រូវបាន​ប្រើប្រាស់​ដោយ​សាស្ត្រាចារ្យ​ដើម្បី​ធានាថា​និស្សិត​ជោគជ័យ​ក្នុងការ​សិក្សា​។ ជំនាញ​ទទួលបាន​ការងារ​ធ្វើ (​ជំនាញ​ទន់​) ត្រូវបាន​បញ្ចូល​ជា​បណ្តើរៗ​ពី​ឆ្នាំ​ទី​១ ទៅក្នុង​មុខជំនាញ​សិក្សា​នីមួយៗ​។ ដេ​ប៉ា​តឺ​ម៉​ង់ ការរៀន និង​ការបង្រៀន ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានាថា​ការរៀន នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ប្រសើរ​ជាងគេ និង​មាន​ស្តង់ដា​អន្តរជាតិ​។​
 
៧-​ទីតាំង​សិ្ថ​ត​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​។​
 
៨- កុំព្យូទ័រ​ថ្មីៗ​ទាំងអស់​បំពាក់​ដោយ​កម្មវិធី​ទំនើប និង​ថ្មីៗ​បំផុត​។​
 
៩- ប្រដាប់​បញ្ចាំង​សម្រាប់ធ្វើ​បទ​បង្ហាញ ថ្មី​៖ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការបង្រៀន និង​ការរៀន​របស់​និស្សិត​។​
 
១០- មាន​អាហារ​ដ្ឋា​ន​ថ្មី​។​
 
១១- កន្លែង​សម្រាប់​រៀន​ដែលមាន​ការជួយជ្រោមជ្រែង​ពី​សាស្ត្រាចារ្យ នឹងត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ​២០១៩​។ 
 
១២-​បន្ទប់ពិសោធន៍​កុំព្យូទ័រ​ត្រូវបានធ្វើ​បច្ចុប្បន្នភាព​។​
 
១៣- មានការ​វិនិយោគ​ដ៏​សម្បើម លើ​ឧបករណ៍​មន្ទីរពិសោធន៍​លើ​គ្រប់មុខ​ជំនាញ​សិក្សា​ទាំងអស់​នា​ឆ្នាំ​២០១៩ ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​ឲ្យ​ទទួលបាន​នូវ​អាជីព​ដ៏​ទំនើប​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com