អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ HEINEKEN® និង EDM CAMBODIA នឹង​រៀបចំ​កម្មវិធី AFTERLIFE: DAY OF THE DEAD
18, Oct 2018 , 3:07 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែតុលា​ខាងមុខនេះ ស្រា​បៀរ Heineken® ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ខ្ពស់បំផុត​ក្នុង​ពិភពលោក និង​ក្រុម EDM Cambodia នឹង​រៀបចំ​កម្មវិធី​រាំលេង​កម្សាន្ត​ជាមួយ​ចង្វាក់ EDM (Electronic Dance Music) ម្ដង​ទៀតហើយ​។ កម្មវិធី​នោះ​មាន​ឈ្មោះថា Afterlife: Day of the Dead នៅ​សណ្ឋាគារ Hotel Cambodiana ។
 
​មិន​ខុសពី​លើក​មុនៗ​ដែរ EDM Cambodia បាន​អញ្ជើញ​ឌី​ជេ និង​ផលិតករ​ចម្រៀង​(DJ/Producer) ដ៏​ល្បី​ពី​ផលិតកម្ម Barong Family គឺ​លោក Mike Cervello​។ ក្រៅពី Mike Cervello ក៏​នៅមាន​ឌី​ជេ និង​ផលិតករ​ចម្រៀង​ផ្សេងៗ​ទៀត ដែល​មកពី​ប្រទេស​ថៃ និង​កម្ពុជា​យើង​ផ្ទាល់ នឹង​ចាក់​ភ្លេង​ឲ្យ​លោកអ្នក​រាំ យ៉ាង​សប្បាយ​ចាប់ពី​ម៉ោង​៥ រហូតដល់​ចប់​កម្មវិធី ក្នុងនោះ​រួមមាន ក្រុម Animal Project,VXY,DJ Maily និង​លោក LOR ផងដែរ​។​


 
​សណ្ឋាគារ​កាំបូឌីយ៉ាណា ជា​កន្លែង​ល្អ​បំផុត​នៅក្នុង​ទីក្រុង សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​នេះ​។ ទីធ្លា​ខាងក្រៅ​ដែល​បាន​កែលម្អ​ជាថ្មី​មាន​ឆាក​ទំហំ ២ ម៉ែត្រ និង​ជាទី​កន្លែង​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ យ៉ាង​មាន​សុវត្ថិភាព ហើយ​អាច​ទទួលភ្ញៀវ​បាន​រាប់ពាន់នាក់​។ សណ្ឋាគារ​នេះ ក៏មាន​កន្លែង​ដើរ​កម្សាន្ត​ដ៏​ធំ​មួយ ដែលមាន​ទីវាល​ដ៏​ធំ ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ដូចជា​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​តាំងពិព័រណ៍ ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ពិសេស​ផ្សេងទៀត ដែល​លោកអ្នក​ចង់​រៀបចំ​។​
 
​កម្មវិធី​នេះ នឹង​ក្លាយជា​បទពិសោធន៍​ប្លែក​អស្ចារ្យ​មួយ ក្នុងការ​កម្សាន្ត​សប្បាយរីករាយ ជាមួយនឹង​ពិធីជប់លៀង និង​តន្ត្រី​។ សូមកុំ​ខកខាន​រំលង​ឱកាស​ដ៏​កម្រ​នេះ​! 
​សំបុត្រ​ចូលរួម​តម្លៃ​៖
 
១៥ ដុល្លារ (Normal Pass) ពីថ្ងៃ​ទី ១៥ តុលា​។​
 
២០ ដុល្លារ (Walk-in) នៅ​ថ្ងៃទី​២៧ តុលា​។​
 
​សំបុត្រ​ចូលរួម​អាច​ទិញ​តាមរយៈ​ការបំពេញ​ព័ត៌មាន​ក្នុង Link ខាងក្រោម​៖
 
​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព្រឹត្តិការណ៍ Heineken® នៅ​កម្ពុជា សូម​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​៖  www.facebook.com/heineken/​។​
 
#Heineken #Afterlife #Cambodia #Oct27 #HotelCambodiana​។​
 
​សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken® ដោយ​ការទទួលខុសត្រូវ​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com