កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​ចែកផ្លូវ​ជាមួយ​កីឡាករ ដែល​ជ្រើសរើស​ពី​ក្រុមយុវជន​ចំនួន​៨​រូប​
23, Oct 2018 , 7:59 am        
រូបភាព
កីឡាករឡើងមកពីក្រុមយុវជនទាំង៨រូប ដែលក្លិបព្រះខ័នរាជស្វាយរៀងប្រកាសចែកផ្លូវ, រូបភាពពីហ្វេសប៊ុកក្លិបព្រះខ័នរាជស្វាយរៀង
កីឡាករឡើងមកពីក្រុមយុវជនទាំង៨រូប ដែលក្លិបព្រះខ័នរាជស្វាយរៀងប្រកាសចែកផ្លូវ, រូបភាពពីហ្វេសប៊ុកក្លិបព្រះខ័នរាជស្វាយរៀង
ដោយ:
​គេ​សង្កេតឃើញ​មួយរយៈ​ចុងក្រោយ​នេះ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បានប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​មុន​ប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ ប្រាក់ សុវណ្ណ​ពិសិដ្ឋ និង លី សា​រ័ត្ន កាលពីពេល​ថ្មីៗ ក្លិប​នេះ បានសម្រេច​មិន​បន្ត​កុងត្រា​ជាមួយ​កីឡាករ​ចំនួន​៦​រូប ដែល​ពួកគេ​ត្រូវបាន​ដំឡើង​មកពី​ក្រុមយុវជន​។​

 
​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ បានប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ ប្រាក់ សុវណ្ណ​ពិសិដ្ឋ កូនប្រុស​បង្កើត​របស់​លោក ប្រាក់ សុវណ្ណារ៉ា និង​កីឡាករ លី សា​រ័ត្ន ក្រោយ​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​។ 
 
​ក្រៅពី​ពួកគេ​ទាំងពីរ​ខាងលើ កាលពីពេល​ថ្មីៗ​ក្លិប​នេះ ក៏បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ​៦​រូប​ផងដែរ រួមមាន​អ្នកចាំទី អ៊ឹម រិ​ទ្ធា ខ្សែបម្រើ ម៉ន កក្កដា​, ខ្សែការពារ ផួ​ង សុខ​រក្សា​, កែវ សារ៉េត​, ផ​ក សីហា និង ទេព វាសនា​កុមារ​ពិទូរ្យ​។ ពួកគេ​ទាំងនេះ​បាន​ប្រកប​អាជីព​បាល់ទាត់​ដំបូង​ដោយ​ធ្វើជា​យុវជន​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​ត្រូវ​ដំឡើង​ឲ្យ​មកលេង​ក្នុង​ក្រុម​ឈុត​ធំ​៕  
 

Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណ​ពិសិដ្ឋ​
  លី សា​រ័ត្ន​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com