ជាតិ
សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា ថ្លែង​អំណរ​ព្រះ​គុណ​សម្តេចម៉ែ​ដែល​ប្រទាន​ព្រះរាជ​អំណោយ​អភិរក្ស​សត្វ​ដំរី​
23, Oct 2018 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមាគម​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨​កន្លងមក បាន​ចូល​ក្រាបថ្វាយបង្គំ​គាល់ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិខ្មែរ នៅក្នុង​ព្រះរាជដំណាក់​គន្ធ​បុ​ប្ឆា ព្រះបរមរាជវាំង​។  នៅក្នុង​ពិធី​ជំនួប​នោះ សម្តេចព្រះ​វររាជ​មាតា បាន​កោតសរសើរ គាំទ្រ លើកទឹកចិត្ត ព្រមទាំង​ប្រទាន​ពរជ័យ​ដល់​ក្រុមការងារ​ឲ្យ​បន្ត​កិច្ចការងារ​ប្រកប​ជោគជ័យ​។

 

​ព្រម​ពេល​ជាមួយគ្នា សម្តេច ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ទ្រង់​សព្វព្រះរាជហឫទ័យ​លើ​គម្រោង​អភិរក្ស​សត្វ​ដំរី ដោយ​ព្រះអង្គ​ក៏បានផ្តល់​ព្រះរាជទាន​នូវ​ថវិកា​សរុប​២​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​សមាគម​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា ដើម្បី​ឲ្យ​សមាគម​យកទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ជួយ​អភិរក្ស​សត្វ​ដំរី​។ 



ជា​កិច្ច​ឆ្លើយតប លោក ស្រី ខៃ ចិន្តា តំណាង​សមាគម​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា ថ្លែង​អំណរ​ព្រះ​គុណ​ជា​អនេកប្បការ​ចំពោះ​ព្រះទ័យ​ដ៏​ថ្លៃថ្លា​របស់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិខ្មែរ ក្នុង​ការជួយជ្រោមជ្រែង​ថែរក្សា និង​អភិរក្ស​សត្វ​ដំរី ដែល​នៅមាន​ចំនួន​តិចតួច​នៅក្នុង​ប្រទេស​កម្ពុជា​៕ 












 

Tag:
 ​អភិរក្ស​សត្វ​ដំរី​
  សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា
 
© រក្សាសិទ្ធិដោយ thmeythmey.com