អត្ថបទពាណិជ្ជកម្ម
WOW!!! ស្អែក​នេះ ទូរ​សព្ទ Nokia ដ៏​ទំនើប​ដល់​ទៅ​២​ម៉ូ​ឌែ​ល នឹង​មកដល់​កម្ពុជា ជាមួយ​កាដូ​យ៉ាងច្រើន​
23, Oct 2018 , 5:18 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែតុលា​នេះ Nokia នឹង​នាំយក​ទូរ​សព្ទ​ជំនាន់​ថ្មី​របស់ខ្លួន ដល់​ទៅ​២​ម៉ូ​ឌែ​ល មកកាន់​ប្រទេស​កម្ពុជា​។ ម៉ូ​ឌែ​ល​ទាំង​២​នោះ មានដូចជា Nokia 6.1 plus ទូរ​សព្ទ​ដែលមាន​ក្បាល​ឆក​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Nokia និង​មួយ​ម៉ូ​ឌែ​ល​ទៀត Nokia 2.1 ដែលជា​ជើង​ខ្លាំង​ផ្នែក​បំពង​សំឡេង និង​ថាមពល​ថ្ម​ដ៏​អស្ចារ្យ ដែល​វា​អាច​កំដរ​អ្នក​បាន​រហូតដល់​ទៅ​២​ថ្ងៃ​។​

​ការមកដល់​របស់​ទូ​រ​សព្ទ​ទាំង ២ ម៉ូ​ឌែ​ល​នេះ ក៏​នឹង​ភ្ជាប់​ជាមួយ​នូវ​កាដូ​យ៉ាងច្រើន​ស​ន្ទឹ​ក​សន្ធាប់​ផងដែរ ដូចជា​ស្រោម​ទូរ​សព្ទ​, ស្គ្រី​ន​ទូរ​សព្ទ និង​កាបូប​ដ៏​ស្រស់ស្អាត​របស់ Nokia​។     លើសពីនេះ អតិ​ថ​ជន​ដែល​ជាវ​ទូរ​សព្ទ​ទាំង ២ ម៉ូ​ឌែ​ល Nokia 6.1 plus តម្លៃ ២៦៩​ដុល្លារ និង Nokia 2.1 តម្លៃ ១១៥ ដុល្លារ និង​ទទួលបាន​សីុមកា​ត អ៊ីនធឺណិត ១០GB/​ខែ  រយៈពេល​មួយឆ្នាំ​ពី​ក្រុមហ៊ុន​Cellcard ។​

តោះ​មក​ស្វែងយល់​ពី​សមត្ថភាព​និង​លក្ខ​ណះ​ពិសេស Nokia ទាំង 2 ម៉ូ​ឌែ​ល​នេះ​៖

+ Nokia 6.1 PLUS តម្លៃ ២៦៩ ដុល្លារ​

​លើក​នេះ HMD GLOBAL បាន​បង្កើត​ទូរ​សព្ទ Nokia 6.1 plus ជាមួយនឹង​តម្លៃ​ធូរ​ថ្លៃ រូបរាង និង​សមត្ថភាព​ដ៏​អស្ចារ្យ បាន​រចនា​ឡើង ជាមួយ​រូបភាព​ដ៏​ស្រស់ស្អាត និង​ទាក់ទាញ ដែល​ផ្នែក​ខាងមុខ​របស់​វា ក្រាល​ដោយ​កញ្ចក់ Corning Gorilla Glass 3 ។ ផ្នែក​ខាងក្រោយ មាន​បំពាក់​មកជា​មួយ ការ​មេ​រ៉ា​ភ្លោះ និង​សេន​ស័​រ​ស្កែ​ន​ម្រាមដៃ ដែល​ធ្វើការ​បាន​យ៉ាង​ឆាប់រហ័ស និង Logo ដ៏​ស្រស់ស្អាត​របស់ Nokia នៅ​ចំ​ចំណុចកណ្ដាល​ផ្នែក​ខាងក្រោយ ដែល​ធ្វើ​ទូរ​សព្ទ​នេះ កាន់​តែមាន​សម្រស់​កាន់​តែ​ទាក់ទាញ​។ Nokia នៅតែ​បំពាក់​មកជា​មួយ​រន្ធ​ដោត​កាស​ស្ដង់ដា នៅ​ផ្នែក​ខាងលើ​ដែល​វា​ជា​ភាពងាយស្រួល​មួយ​ក្នុងការ​ស្ដាប់​តន្ត្រី​។ ផ្នែក​ខាងក្រោម មាន​រន្ធ​ស្ដាប់​សំឡេង និង Speaker បំពង​សំឡេង​។ 


 
Nokia 6.1 PLUS បាន​បំពាក់​មកជា​មួយ​អេក្រង់ LCD 5.8 អ៊ីង ដែល​កម្រិត​រូបភាព​អាច​បង្ហាញ​រហូតដល់ FULL HD​។ ងាក​មក​មើល​ចំណុច​ដែល​មនុស្ស​សម្រេចចិត្ត​ក្នុង​ការទិញ​ទូរ​សព្ទ​ម្ដងៗ នោះ​គឺ​ផ្នែក​កាមេរ៉ា Nokia 6.1 PLUS បាន​បំពាក់​មកជា​មួយ​ទំហំ​កាមេរ៉ា ផ្នែក​ខាងមុខ 16MP និង​កម្រិត f/2.0, កាមេរ៉ា​ខាងក្រោយ HDM GLOBAL បាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​ភ្លោះ ដែល​មួយ​គ្រាប់​មាន​ទំហំ 16MP និង​កម្រិត f/2.0 និង​មួយ​គ្រាប់​ទៀត​មាន​ទំហំ 5MP និង​កម្រិត f/2.4​។ លើសពីនេះ នៅក្នុង​ផ្ទាំង​មី​នុយ​កាមេរ៉ា​នេះ ក៏បាន​បាន​បំពាក់​មក​មុខងារ​ជាច្រើន ដើម្បី​បំពេញ​ក្ដី​សុខ​អ្នក​ដែល​ចូលចិត្ត​ថតរូប​។ បន្ថែម​ពីនេះ នៅក្នុង​មុខងារ​កាមេរ៉ា​ទូរ​សព្ទ​នេះ ក៏​អនុញ្ញាត​ឲ្យ​យើង​ឡាយ​ផ្ទាល់ ចេញពី​ទូ​សព្ទ​ទៅ​បណ្ដាញ​សង្គម ដូចជា FACEBOOK និង YOUTUBE​។ ងាក​មក​មើល​ថាមពល​ថ្ម និង​កម្លាំង​មា​ស៊ីន​នេះ​វិញ Nokia 6.1 PLUS បាន​បំពាក់​ថាមពល​ថ្ម​ដល់​ទៅ 3060 mAh battery ដំណើរការ​ដោយ​ប្រពន្ធ​ប្រ​ត្តិ​ប​ត្ត​ការ AndroidOne  បំពាក់​ជាមួយ CPU Octa-core 1.8 GHz Kryo 260 បន្ទះ​ឈី​ប Qualcomm Snapdragon 636 និង GPU Adreno 509​។ ទូរ​សព្ទ​លំដាប់​ថវិកា​តម្លៃ ក្រោម ៣០០​ដុល្លារ​មួយ​នេះ មាន RAM 4GB និង​អង្គ​ផ្ទុក​ទិន្ន័យ 64GB ដែល​កម្លាំង​ម៉ាស៊ីន​នេះ អាច​កំដរ​អ្នកបាញ់​ហ្គេម PUBG យក​លេខ​មួយ​ដោយ​រលូន​។​
 
+ Nokia 2.1 តម្លៃ ១១៥ដុល្លារ


Nokia 2.1 ជើង​ខ្លាំង​ខាង​បំពង​សំឡេង និង​ជើង​ខ្លាំង​រក្សា​ជីវិត​បាន​ដល់​២​ថ្ងៃ (​ថាមពល​ថ្ម​) ។ Nokia 2.1 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រ​ត្តិ​ប​ត្ត​ការ Android Oreo 8.1 (Go edition) CPU Qualcomm Snapdragon 425 មាន​ទំហំ RAM 1GB និង​អង្គ​ផ្ទុក​ទិន្ន័យ 8GB ។ ផ្នែក​កាមេរ៉ា​មុខ ទំហំ 5MP  និង 8MP ផ្នែក​ខាងក្រោយ​។ ចំណុចខ្លាំង​របស់​ទូរ​សព្ទ​មួយ​នេះ គឺ​ផ្នែក​បំពង​សំឡេង និង​ថាមពល​ថ្ម ដែល​ទូរ​សព្ទ​មួយ​នេះ បំពាក់​រន្ធ​បំពង​សំឡេង​ដល់​ទៅ​២ និង​មាន​ថាមពល​ថ្ម​ដល់​ទៅ 4000 mAh battery ដែល​វា​អាច​កំដរ​អ្នក​បាន​រហូតដល់​ទៅ​២​ថ្ងៃ​។​
​រួសរាន់​កក់​ទូរ​សព្ទ Nokia ម៉ូ​ឌែ​ល​ណាមួយ ក្នុងចំណោម ២ ម៉ូ​ឌែ​ល​នេះ ជាមួយ​ការ​ថែម​ការដូ​ជាច្រើន រហូតដល់​អស់ពី​ស្តុក​!!!




 
(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com