ជាតិ
អត្ថបទពាណិជ្ជកម្ម
«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​»​ចាប់ផ្តើម​ហើយ ស្ត្រី​កំពុង​ពពោះ​សូម​ចូលរួម​ឲ្យ​កុះករ ដើម្បី​ទទួល​ចំណេះ​បន្ថែម និង​បាន​រង្វាន់​ទៀត​
26, Oct 2018 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​» បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី​២៦ ខែតុលា​នេះ នៅ​ហាង​បេ​ប៊ី អោត​ឡេ​ត សាខា​ទួលគោក​តែមួយគត់​។ ហាង​បេ​ប៊ី អោត​ឡេ​ត បានរៀបចំ​កម្មវិធី​ពិសេសៗ​ជាច្រើន ដើម្បី​ទទួល​ស្វាគមន៍​លោកឪពុក​អ្នក​ម្តាយ ជាពិសេស​ស្ត្រី​ដែល​គាត់​កំពុង​ពពោះ ឲ្យ​គាត់​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​វេជ្ជបណ្ឌិត​ដែលជា​ជនជាតិ​ជប៉ុន និង​ជនជាតិ​ថៃ និង​ចំណេះដឹង​បន្ថែម​ពី​ការថែរក្សា​គភ៌ របៀប​ថែទាំ​ទារក និង​កា​រស​ត្រៀម​សម្ភារ​សម្រាប់​សម្រាល​ជាដើម​។

ក្រៅពីនេះ ក៏មាន​កម្មវិធី​សប្បាយៗ​ជាច្រើន​ដូចជា​កម្មវិធី​ប្រកួត​ដើរ​ម៉ូដ​កុមារ​, ការបត់​ប៉េងប៉ោង​, ការប្រគំ​តន្ត្រី និង​ការចាប់​ឆ្នោត​យក​រង្វាន់​ផងដែរ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​ផលិតផល​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ នៅក្នុង​ពិព័រណ៍​នេះដែរ​។ 
 
​សូម​ទស្សនា​ទិដ្ឋភាព​ខ្លះៗ​នៅក្នុង​ហាង​បេ​ប៊ី អោត​ឡេ​ត សាខា​ទួលគោក នៅ​ព្រឹក​ថ្ងៃ​ទៅ​២៦ តុលា​នេះ​ដូចតទៅ​៖


























 
​ដូច្នេះ​កុំ​ឲ្យ​ឱកាស​ដ៏​ពិសេស​នេះ កន្លងផុត​!!! សូម​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិព័រណ៍​«​សម្ភារ​ត្រៀម​សម្រាល​» ទាំងអស់គ្នា នៅ​បេ​ប៊ី អោត​ឡេ​ត សាខា​ទួលគោក​តែមួយគត់ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៨​យប់​។ ពិព័រណ៍​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៦ និង​ទី​២៧ ខែតុលា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 បេ​ប៊ី​អោត​ឡេ​ត​
  BabyOutlet
 ​ពិព័រណ៍​
 ​ទារក​
 ​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com