ជាតិ
រដ្ឋាភិបាល តែងតាំង​ថ្នាក់ដឹកនាំ​ថ្មី​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស ដោយមាន​លោក ស្វាយ ស៊ីថា ជា​ប្រធាន​
27, Oct 2018 , 10:19 pm        
រូបភាព
លោក ទិត សុធា អនុប្រធានប្រចាំការ (ខាងឆ្វេង)  និង លោក ស្វាយ សីថា ប្រធានអង្គភាពប្រតិកម្មរហ័ស (ខាងស្តាំ)។ រូបពីគណីហ្វេសប៊ុករបស់លោក ទិត្យ សុធា
លោក ទិត សុធា អនុប្រធានប្រចាំការ (ខាងឆ្វេង) និង លោក ស្វាយ សីថា ប្រធានអង្គភាពប្រតិកម្មរហ័ស (ខាងស្តាំ)។ រូបពីគណីហ្វេសប៊ុករបស់លោក ទិត្យ សុធា
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីសម្រេច​មួយ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ស្តីពី​ការតែងតាំង​សមាសភាព​ថ្មី​២៣​រូប នៃ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​រដ្ឋា​ភិ​បាល​។ 
​បើតាម​សេចក្តីសម្រេច លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី នៅតែ​ជា​ប្រធាន​នៃ​អង្គភាព​នេះ​ដដែល ហើយ​លោក ទិ​ត សុធា ទីប្រឹក្សា​រដ្ឋាភិបាល ជា​អនុប្រធាន​ប្រចាំការ​។


 
​ចំណែក អនុប្រធាន មាន​៧​រូប គឺ​លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក នេ​ត ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក កេ​ត សោ​ផាន់ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស លោក ស្វាយ សុវណ្ណ​រិ​ទ្ធ ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី លោក សម សុត្ថា ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៊ុន ប៊ុណ្ណា​រ៉ា អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក បួន លឹម​ហេង អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។  រីឯ សមាជិក មាន​១៤​រូប​៕ 
 

Tag:
 អង្គភាព​ប្រតិកម្ម​រហ័ស​
© រក្សាសិទ្ធិដោយ thmeythmey.com