ជាតិ
សុខភាព
ក្រសួងសុខាភិបាល ប្រកាស​ចាត់វិធានការ​តឹងរ៉ឹង លើ​គណនី​ហ្វេ​ស​ប៊ុ​ក​៥ ដែល​លក់​ផលិតផល​ជំនួយ​ផ្លូវភេទ​
28, Oct 2018 , 10:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណនី Facebook ចំនួន​៥​ដែល​កំពុង​ប្រតិបត្តិ​ការលក់​ផលិតផល​ជំនួយ​ផ្លូវភេទ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​ក្រសួងសុខាភិបាល​ចេញ​សេចក្ដីប្រកាស​ចាត់វិធានកា​រ​រឹង​រឹង​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៨​។​


 
​ម្ចាស់​គណនី Facebook ដែល​បាន​លក់​ផលិតផល​ជំនួយ​ផ្លូវភេទ ដែល​ក្រសួងសុខាភិបាល​រកឃើញ​ថា គ្មាន​ការអនុញ្ញាត​ពី​ក្រសួង ហើយ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​អាយុជីវិត​អ្នកប្រើប្រាស់ ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាស​ចាត់វិធានការ​តឹងរឹង​តាមផ្លូវ​ច្បាប់​។ គណនី Facebook នោះ​មានដូចជា 4U, ជំនួយ​ផ្លូវ​ភេទបុរស​, ជំនួយការ​បុរស​, Krachaklum extra plus168 និង​មហា​ខ្លាំង​33Three​។​
 
​គណនី​ទាំង​៥​នេះ បាន​ផ្សព្វផ្សាយ និង​ចែកចាយ​ឱសថ​ឈ្មោះ Krachaidum Extract Plus ជា​ផលិត​នាំ​មកពី​ប្រទេស​ថៃ  ដែល​បាន​ផ្សព្វផ្សាយ​ថា ជា​ប្រភេទ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ការពារ​ការ​ដាច់​សរ​សៃ​ឈាម ជំងឺលើសឈាម និង​ជំងឺ​គាំងបេះដូង ឬ​អាច​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​ជាដើម​។​
 
​តាម​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី​២២ ខែតុលា របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ផលិតផល​នេះ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ និង​ការចុះបញ្ជី​កា និង​ការអនុញ្ញាត​ផ្សព្វផ្សាយ ពី​ក្រសួងសុខាភិបាល​ឡើយ​។​
 
​ដូច្នេះ​ដើម្បី​បង្ការ​គ្រោះថ្នាក់​របស់​អ្នកប្រើប្រាស់ ដែល​អាច​នាំ​ឲ្យ​បាត់បង់​ជីវិត ក្រសួងសុខាភិបាល​បានប្រកាស​ឲ្យ​អ្នក​ដែល​បាន​ទិញ​ឱសថ Krachaidum Extract Plus ទាំងអស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់​៕ 




 

Tag:
 សុខាភិបាល​
 ​ផលិតផល​ជំនួយ​ផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com