ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនចង់ឲ្យធ្មេញឆាប់ខូចទេ តើគួរធ្វើដូចម្តេចទៅ?
× ការដុសសម្អាតធ្មេញ និងប្រើអំបោះសម្អាតធ្មេញគឺជារឿងញឹកញាប់មួយដែលអ្នកធ្វើរាល់ថ្ងៃដើម្បីជួយឲ្យធ្មេញមានសុខភាពល្អ ប៉ុន្តែក៏មានទម្លាប់ជាច្រើនទៀតដែលអ្នកគួរតែចៀសវាងដើម្បីឲ្យធ្មេញកាន់តែមានភាពស្រស់ស្អាត បានយូរ។
ខាងក្រោមនេះគឺជាការណែនាំខ្លះៗចំពោះរឿងនេះ៖
• មិនត្រូវខាំក្រចកដៃទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ថ្គាម និងខូចធ្មេញអ្នកបាន
• មិនត្រូវប្រើវិធីដុសធ្មេញខ្លាំងៗពេកឡើយ ព្រោះវាអាចធ្វើឲ្យខូចធ្មេញ និងអញ្ចាញធ្មេញបាន។ ចូរដុសសម្អាតធ្មេញថ្នមៗជាមួយនឹងច្រាស់ដុសធ្មេញដែលទន់ល្អ
• ចូរចៀសវាងការក្រឺតធ្មេញ ព្រោះវាអាចនាំឲ្យឈឺដល់ធ្មេញថ្គាម និងប្រេះធ្មេញបាន
• មិនត្រូវប្រើវិធីខាំ ឬទំពារទឹកកកឡើយ ព្រោះវាអាចធ្វើឲ្យបែកធ្មេញបាន
• ចូរចៀសវាងការញ៉ាំអាហារសម្រន់ណាដែលមានជាតិស្ករច្រើន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com